លោក Chonlanan Srikaew ប្រធានគណបក្សភឿថៃ
គណបក្សប្រឆាំង គឺគណបក្សភឿថៃ បានកំណត់គោលដៅទទួលបានអាសនៈសភារហូតដល់ ២៥១ នៅក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកសភាអាណត្តិក្រោយ។ លោក Chonlanan Srikaew មេដឹកនាំ គណបក្សភឿថៃបានថ្លែង នៅឯមហាសន្និបាតគណបក្សដែលធ្វើឡើងកាលពីថ្ងៃអាទិត្យ ទី២៤ ខែមេសា ឆ្នាំ២០២២ ក្រោមពាក្យស្លោក “ជ័យជម្នះភ្លូកទឹកភ្លូកដីរបស់គណបក្សភឿថៃ សម្រាប់ពលរដ្ឋថៃទាំងអស់ ”នោះថា មធ្យោបាយតែមួយគត់សម្រាប់គណបក្សបក្សដើម្បីបង្កើតរាជរដ្ឋាភិបាលថ្មី នោះគឺត្រូវតែឈ្នះ ភ្លូកទឹកភ្លូកដី។ លោក Chaikasem Nitisiri អតីរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាសមាជិកដ៏សំខាន់របស់ គណបក្សនេះបានថ្លែងថា បើទោះបីជាគណបក្សភឿថៃទទួលបានអាសនៈច្រើនជាងមុន នៅក្នុងសភា ជាងគណបក្សផ្សេងៗទៀត នៅក្នុងការបោះឆ្នោតនីតិកាលនេះក៏ដោយ ប៉ុន្តែនៅតែមិនអាចបង្កើតរាជរដ្ឋា ភិបាលមួយបាន ដោយសារតែការដាក់កំហិត នៅក្នុងរដ្ឋធម្មនុញ្ញ។
ក្រោមរដ្ឋធម្មនុញ្ញបច្ចុប្បន្ន មាន ៥០០អាសនៈសភា ដែលបែងចែកជា ៤០០អាសនៈមណ្ឌលបោះ ឆ្នោត និង១០០អាសនៈសម្រាប់បញ្ជីឈ្មោះគណបក្ស និង ២៥០អាសនៈ នៅក្នុងព្រឹទ្ធសភា។ ដើម្បីអាច បង្កើតរាជរដ្ឋាថ្មីមួយបាន គណបក្សឈ្នះឆ្នោត ត្រូវតែទទួលបានយ៉ាងហោចណាស់ ៣៧៦អាសនៈ ដែល មានន័យថា គណបក្សឈ្នះឆ្នោត ត្រូវតែមានការគាំទ្រពីសមាជិកព្រឹទ្ធសភា ដើម្បីលុបចោលការដាក់កំហិត នេះលោកបានថ្លែងថា ក្រោយពីគណបក្សទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីនោះ គណបក្សនឹងធ្វើវិសោធ នកម្មរដ្ឋធម្មនុញ្ញ៕
https://www.thaipbsworld.com/pheu-thai-party-aims-to-win-at-least-250-house-seats-in-next-election/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម