កាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែមេសា ឆ្នាំ២០២២ រដ្ឋសភា របស់ប្រទេសជប៉ុនបានអនុម័តសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីគយ ដោយដកសហភាពរុស្ស៊ីចេញពីចំណាត់ថ្នាក់ថាជាប្រទេសដែលពេញចិត្តបំផុតរបស់ខ្លួន ពោលមានន័យថា ការតម្លើងថ្លៃបណ្តោះអាសន្ននៃការនាំចូលពីសហភាពរុស្ស៊ី។
ពន្ធនាំចូលសាច់ក្តាមពីប្រទេសរុស្ស៊ីនឹងកើនឡើងពី ៤% ទៅ ៦% លើ សត្វសមុទ្រពី ៧% ទៅ ១០% និងត្រី salmon ពី ៣,៥ ទៅ ៥% ។
ទោះជាយ៉ាងណាក៏ដោយ ពន្ធលើការនាំចេញឧស្ម័នធម្មជាតិរាវ និងធ្យូងថ្មរបស់រុស្ស៊ីទៅកាន់ប្រទេសជប៉ុនមិនតម្រូវឱ្យតម្លើងទេ ដោយសារតម្លៃទាំងនេះគឺសូន្យ។
សេចក្តីព្រាងខាងលើនេះផ្តល់នូវការរឹតបន្តឹងការគ្រប់គ្រងលើបទប្បញ្ញត្តិរូបិយប័ណ្ណ ជាពិសេសលើប្រតិបត្តិការជាមួយរូបិយប័ណ្ណគ្រីបតូ ដើម្បីការពារទីក្រុងមូស្គូពីការគេចចេញពីការដាក់ទណ្ឌកម្ម។
លើសពីនេះទៅទៀត អង្គភាពរុស្ស៊ីចំនួន១៣០ ត្រូវបានហាមឃាត់មិនឱ្យនាំចេញគ្រឿងអេឡិចត្រូនិក ឡាស៊ែរ ម៉ាស៊ីនយន្តហោះ និងឧបករណ៍ចម្រាញ់ប្រេង។ ប្រទេសជប៉ុនក៏បានហាមឃាត់ការនាំចេញទំនិញប្រណីតទៅកាន់ប្រទេសរុស្ស៊ីផងដែរ។
ទំហំនៃការនាំចេញទៅកាន់ប្រទេសរុស្ស៊ីពីប្រទេសជប៉ុនមានចំនួន ៧.៥ពាន់លានដុល្លារក្នុងឆ្នាំ២០២១ ។
យោងតាមការប៉ាន់ស្មានក្នុងជំហានបឋម ការដកហូតប្រទេសរុស្ស៊ីពីចំណាត់ថ្នាក់ប្រទេសដែលពេញចិត្តបំផុតអាចបង្កើនចំណូលពន្ធរបស់ជប៉ុនចំនួន ២៩.៧ លានដុល្លារក្នុងមួយឆ្នាំ៕
https://www.bollyinside.com/news/world-news/japans-lower-house-has-approved-a-bill-that-will-raise-tariffs-on-russian-products?amp=1
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម