logo logo
banner1
ប្រធានសភាប្រជាជនចិន ជួបសន្ទនាការងារជាមួយប្រធានសភាម៉ាឡាវី
 

លោក Li Zhanshu ជួបសន្ទនាការងារជាមួយនឹងលោកស្រី Catherine Gotani Hara តាមប្រព័ន្ធនិម្មិត

កាលពីថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០២២ លោក Li Zhanshu ប្រធានសភាប្រជាជននៃសាធារណ រដ្ឋប្រជាមានិតចិន (NPC) បានជួបសន្ទនាការងារជាមួយនឹងលោកស្រី Catherine Gotani Hara ប្រធាន សភានៃសាធារណរដ្ឋម៉ាឡាវីតាមប្រព័ន្ធនិម្មិត ។ ក្នុងអំឡុងពេលជួបសន្ទនាការងារ លោក Li បានអំពាវនាវ ឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងទ្វេភាគីនៃប្រទេសទាំងពីរ ។

លោក Li ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិនបានមានប្រសាសន៍ថា ប្រទេសម៉ាឡាវី គឺជាដៃគូសហប្រតិបត្តិការដ៏សំខាន់របស់ប្រទេសចិននៅទ្វីបអាហ្វ្រិក ។ ប្រទេសចិនបានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការជាមួយប្រទេសម៉ាឡាវី ដើម្បីអនុវត្តន៍ការងារផ្សេងៗដែលប្រមុខរដ្ឋទាំងពីរបានឯកភាពគ្នានិងជំរុញការអភិវឌ្ឍការងារទាំងអស់នោះ ។ លោក Li បានចង្អុលបង្ហាញថា ប្រទេសចិនគាំទ្រឯករាជ្យភាពរបស់ប្រទេសម៉ាឡាវីក្នុងការជ្រើសរើសផ្លូវអភិវឌ្ឍន៍ប្រទេសដែលសមស្របនឹងលក្ខខណ្ឌរបស់ខ្លួន ការបន្ត គាំទ្រគ្នាទៅវិញទៅមកលើបញ្ហាទាក់ទងនឹងផលប្រយោជន៍ស្នូល និងកង្វល់សំខាន់ៗ ។ លោក Li បានមានប្រសាសន៍ថា ប្រទេសចិនសង្ឃឹមថានឹងពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងជាមួយប្រទេសម៉ាឡាវី ក្នុងវិស័យផ្សេងៗ អនុវត្តន៍យ៉ាងសកម្មនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ពួកគេ និងពង្រីកកិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ទៅវិញទៅមកក្នុងវិស័យនានា រួមទាំងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម ការថែទាំសុខភាព ការអប់រំ និងវប្បធម៌ ។

លោកស្រី Hara បានមានប្រសាសន៍ថា ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសម៉ាឡាវី និងចិនមក ទំនាក់ទំនងទ្វេភាគីមានការរីកចម្រើនយ៉ាងខ្លាំង ។ ប្រទេសម៉ាឡាវី បានប្រកាន់ខ្ជាប់យ៉ាងខ្ជាប់ ខ្ជួននូវគោលនយោបាយចិនតែមួយ ។ លោកស្រី Hara ក៏បានថ្លែងអំណរគុណដល់ប្រទេសចិនសម្រាប់ការ គាំទ្រ និងជំនួយរបស់ប្រទេសចិនដល់ប្រទេសម៉ាឡាវីក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម និងការប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ-១៩ ។ លោកស្រី Hara បានមានប្រសាសន៍ថា សភាម៉ាឡាវីចង់ពង្រឹងការផ្លាស់ប្តូរមិត្តភាពជាមួយសភាប្រជាជនចិន និងរួមចំណែកក្នុងការលើកកម្ពស់មិត្តភាពទ្វេភាគី ៕

http://ព័ត៌មានសភាអន្តរជាតិ ២២-០៤-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://english.news.cn/20220420/fc23e5da52e34544a2e5f950f9b955d9/c.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`