logo logo
banner1
គណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិន បញ្ចប់កិច្ចប្រជុំរបស់ខ្លួន
 

លោក Li Zhanshu អញ្ជើញធ្វើជាអធិបតីនៅក្នុងពិធីបិទកិច្ចប្រជុំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិន

កាលពីថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០២២ គណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជននៃសាធារណរដ្ឋប្រជាមា និតចិន (NPC) នីតិកាលទី១៣ បានបញ្ចប់កិច្ចប្រជុំលើកទី៣៤ របស់ខ្លួននៅរដ្ឋធានីប៉េកាំង ។ នៅក្នុងពិធីបិទកិច្ច ប្រជុំ សមាជិកសភាបានបោះឆ្នោតអនុម័តច្បាប់ស្តីពីអនាគត និងនិស្សន្ទវត្ថុ, វិសោសធនកម្មច្បាប់ស្តីពីការអប់រំវិជ្ជា ជីវៈ និងសេចក្តីសម្រេចស្តីពីការដកលោក Wang Menghui ចេញពីតំណែងជារដ្ឋមន្ត្រីក្រសួងលំនៅដ្ឋាន និង អភិវឌ្ឍន៍ទីក្រុង-ជនបទ ។ លោក Li Zhanshu ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន បាន អញ្ជើញចូលរួមធ្វើជាអធិបតីនៅក្នុងពិធីបិទកិច្ចប្រជុំ ។ សមាជិកសភា ក៏បានអនុម័តលើសេចក្តីព្រាងច្បាប់ចំនួន៣ ស្តីពីបញ្ញតិ្តបោះឆ្នោតសម្រាប់សភាប្រជាជនចិននីតិកាលទី១៤, ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងដែលបានកែ សម្រួលលើរចនាសម្ព័ន្ធប្រឆាំងភេរវកម្មក្នុងតំបន់រវាងរដ្ឋជាសមាជិកនៃអង្គការសហប្រតិបត្តិការសៀងហៃ ព្រមទាំង អនុសញ្ញាស្តីពីការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំរបស់អង្គការពលកម្មអន្តរជាតិឆ្នាំ១៩៣០ និងការលុបបំបាត់ អនុសញ្ញាការងារដោយបង្ខំឆ្នាំ១៩៥៧ ៕

https://english.news.cn/20220418/997045db3a3c430eb3f5c0df6a5b47bb/c.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`