អគ្គលេខាធិការរដ្ឋសភា (ឆ្វេង) ទទួលជួបសន្ទនាការងារជាមួយអគ្គលេខាធិការសភាឥណ្ឌា
កាលពីថ្ងៃថ្ងៃអង្គារ ទី១៩ មេសា ឆ្នាំ២០២២ លោក Bui Van Cuong អគ្គលេខាធិការរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានទទួលជួបសន្ទនាការងារជាមួយលោក Utpal Kumar Singh អគ្គលេខាធិការសភាជាន់ទាប(Lok Sabha)នៃសាធារណរដ្ឋឥណ្ឌា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅក្នុងប្រទេសវៀតណាម របស់លោក Om Birla ប្រធានសភាជាន់ទាបឥណ្ឌា នៅរដ្ឋធានីហាណូយ។
ក្នុងជំនួបពិភាក្សាការងារនេះ លោក Cuong បានមានប្រសាសន៍ថា ក្នុងដំណើរទស្សនកិច្ចផ្លូវការ របស់លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាមទៅកាន់ប្រទេសឥណ្ឌាកាលពីខែធ្នូ ឆ្នាំមុន សភា ទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា(MoU)ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យបណ្ណា ល័យ និងទូរទស្សន៍របស់សភា ។ លោក Cuong បានមានប្រសាសន៍ថា លោកមានបំណងចង់ពិភាក្សាអំពី វិធានការអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការ ដែលបានចុះហត្ថលេខារវាង ភាគីទាំងពីរ ក្រោមអធិបតីភាពរបស់លោក Utpal ។ លោកក៏បានស្នើឱ្យសភានៃប្រទេសទាំងពីរជំរុញការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ កិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលធនធានមនុស្ស និងការចែករំលែកបទពិសោធន៍រវាងបុគ្គលិកនៃអគ្គលេខាធិការដ្ឋានទាំងពីរ ។
ឆ្លៀតក្នុងឱកាសនោះ លោក Utpal បានមានប្រសាសន៍ថា លោកយល់ស្របនឹងសំណើកិច្ចសហប្រតិបត្តិការរបស់លោក Cuong ដោយបង្ហាញក្តីសង្ឃឹមថា អគ្គលេខាធិការនៃសភាទាំងពីរនឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទូរទស្សន៍ និងបណ្ណាល័យ ។ លោក Cuong បានឱ្យដឹងថា សភាឥណ្ឌាមានស្ថានីយទូរទស្សន៍ផ្ទាល់ខ្លួនសម្រាប់បម្រើសកម្មភាពរបស់ខ្លួន ដែលនេះជាវេទិកាដ៏ល្អមួយដើម្បីជំរុញកិច្ចសហប្រតិបត្តិការទូរទស្សន៍រវាងសភានៃប្រទេសទាំងពីរ ។ ទាក់ទងនឹងវិស័យបណ្ណាល័យ លោក Utpal បាន មានប្រសាសន៍ថា សភាឥណ្ឌានឹងបញ្ចប់គោលដៅនៃការធ្វើបណ្ណាល័យឌីជីថលសភាទាំងស្រុងនៅឆ្នាំក្រោយ ដោយបន្ថែមថា ការធ្វើប្រព័ន្ធឌីជីថល និងស្វ័យប្រវត្តិកម្មនៅក្នុងវិស័យបណ្ណាល័យ ក៏ជាកិច្ចសហប្រតិបត្តិការដ៏មានសក្តានុពលរវាងភាគីទាំងពីរផងដែរ ។ ភាគីទាំងពីរបានសម្តែងការជឿជាក់ថា កិច្ចសហប្រតិបត្តិការ រវាងអគ្គលេខាធិការនៃសភាទាំងពីរនឹងកាន់តែមានការអនុវត្តជាក់ស្តែង និងមានប្រសិទ្ធភាពនាពេលខាងមុខ៕
http://ព័ត៌មានសភាអន្តរជាតិ ២១-០៤-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://en.vietnamplus.vn/na-secretary-general-meets-with-indian-counterpart/225278.vnp
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម