ប្រទេសស៊ីរី បដិសេធការចោទប្រកាន់អំពីការជ្រៀតជ្រែករបស់ខ្លួន នៅក្នុងការបោះឆ្នោតសភាលីបង់
ទីភ្នាក់ងារសារព័ត៌មានជាតិបានរាយការណ៍ឱ្យដឹងថា កាលពីកាលពីថ្ងៃអង្គារ ទី១៩ ខែមេសា ឆ្នាំ២០២២ ស្ថាន ទូតនៃសាធារណរដ្ឋអារ៉ាប់ស៊ីរីប្រចាំនៅសាធារណរដ្ឋលីបង់ បានបដិសេធការចោទប្រកាន់អំពីការជ្រៀតជ្រែករបស់ ខ្លួន នៅក្នុងការបោះឆ្នោតសភាលីបង់នាពេលខាងមុខនេះ ។ ស្ថានទូតស៊ីរីបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ថា “គណបក្សមួយចំនួននៅតែបន្តប្រឌិតការភូតកុហក និងបញ្ច្រាសការពិត តាមរយៈយុទ្ធនាការនយោបាយ ព្យាបាទ…ប៉ុន្តែយើងបញ្ជាក់ឡើងវិញនូវការគោរពរបស់យើងចំពោះអធិបតេយ្យភាពរបស់ប្រទេសលីបង់ និងការ សន្យាថា យើងមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសលីបង់” ។ នៅក្នុងសេចក្តីថ្លែងការណ៍បានឱ្យដឹងបន្ថែម ទៀតថា “ប្រទេសស៊ីរី និងប្រទេសលីបង់មានទំនាក់ទំនងជាបងប្អូនដែលមិនអាចកាត់ផ្តាច់បាន ហើយប្រទេសស៊ីរី បន្តការបង្ហាញពីទំនុកចិត្តរបស់ខ្លួន ចំពោះជម្រើសដ៏ឆ្លាតវៃដែលធ្វើឡើងដោយកងកម្លាំងជាតិរបស់ប្រទេសលីបង់”៕
https://english.news.cn/20220418/997045db3a3c430eb3f5c0df6a5b47bb/c.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម