logo logo
banner1
អនុប្រធានរដ្ឋសភាប្រទេសអាមេនី៖ អាជ្ញាធរប្រទេសអាមេនី នឹងបន្តអនុវត្តកំណែទម្រង់លទ្ធិប្រជាធិបតេយ្យ
 

លោក Ruben Rubinyan អនុប្រធានរដ្ឋសភានៃសាធារណរដ្ឋអាមេនី

កាលពីទី២០ ខែមេសា ឆ្នាំ២០២២ លោក Ruben Rubinyan អនុប្រធានរដ្ឋសភានៃសាធារណរដ្ឋអាមេនី បានទទួលជួបពិភាក្សាការងារជាមួយលោក Nico Schermers ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃ ព្រះរាជាណាចក្រហូឡង់ប្រចាំសាធារណរដ្ឋអាមេនី។ ភាគីនៃប្រទេសទាំងពីរបានពិភាក្សាគ្នាអំពីសភាពការណ៍ បច្ចុប្បន្ននៅក្នុងតំបន់ និងបញ្ហាប្រឈមនានា។ លោក Nico Schermers បានលើកឡើងអំពីសភាពការណ៍ដែល បានកើតឡើងនៅក្នុងសាធារណរដ្ឋ Artsakh ដែលជាផលលំបាកមួយ ដោយសារសកម្មភាពនៅពេលថ្មីៗនេះ របស់កងយោធាប្រទេសអាស៊ែបៃហ្សង់ និងបញ្ហាមនុស្សធម៌។ អនុប្រធានរដ្ឋសភាប្រទេសអាមេនីរូបនេះ បានសម្តែងនូវការដឹងគុណចំពោះសហសេវិកសភាប្រទេសហូឡង់របស់លោកទាំងអស់ ដែលបានអនុម័ត សេចក្តីសម្រេចស្តីពី ការថ្កោលទោសសង្គ្រាមរយៈពេល៤៤ថ្ងៃ ដែលបានបង្កឡើងដោយប្រទេសអាស៊ែបៃហ្សង់ និងក្រុមសម្ព័ន្ធមិត្តរបស់ខ្លួនមកលើសាធារណរដ្ឋ Artsakh៕

http://www.parliament.am/news.php?cat_id=2&NewsID=16518&year=2022&month=04&day=20&lang=eng



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`