logo logo
banner1
ប្រធានគណបក្សកាន់អំណាចប្រទេសកូរ៉េខាងត្បូងស្នើឱ្យរដ្ឋសភា បើកសម័យប្រជុំពេញអង្គដើម្បីពិនិត្យពិភាក្សាលើកំណែទម្រង់ច្បាប់ស្តីពី ស្ថាប័នអយ្យការ
 

លោក Park Hong-geun (ស្តាំ) ពិភាក្សាការងារជាមួយលោក Jin Sung-joon​ សមាជិកសភាគណបក្សដូចគ្នាក្នុងអង្គប្រជុំស្តីពី ការសម្របសម្រួលនយោបាយរបស់គណបក្សប្រជាធិបតេយ្យក្នុងសភា

រដ្ឋធានីសេអ៊ូល៖ លោក Park Hong-geun ប្រធានក្រុមសមាជិកសភាគណបក្សកាន់អំណាច គឺគណបក្សប្រជាធិបតេយ្យ (Democratic Party, DP) បានស្នើឱ្យលោក Park Byeong-seug ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ (កុរ៉េខាងត្បូង) បើកសម័យប្រជុំពេញអង្គនៅថ្ងៃសុក្រ ទី២២ ខែមេសា                                            ឆ្នាំ២០២២ នេះ ដែលជាការជំរុញលើកចុងក្រោយឱ្យមានច្បាប់ស្តីពី ការដកសិទ្ធិអំណាចស៊ើបអង្កេតរបស់ស្ថាប័នអយ្យការ។ ការស្នើឡើងរបស់លោក Park នេះ ​បានធ្វើឡើង បន្ទាប់ពីសមាជិកសភារបស់គណបក្សប្រជាធិបតេយ្យ ១ រូប បានប្រកាសជាសាធារណៈលាឈប់ពីគណបក្សនេះ នៅក្នុងកិច្ចប្រជុំមួយស្តីពី ការបង្កើនការពង្រឹងប្រសិទ្ធភាពរបស់គណបក្សក្នុងគណៈកម្មាធិការតុលាការនៃរដ្ឋសភា ដើម្បីដោះស្រាយច្បាប់ដ៏ចម្រូងចម្រាសនេះ និងដើម្បីជំនះលើការជំទាស់របស់ក្រុមគណបក្សប្រឆាំង និងអនុម័តសេចក្តីព្រាងច្បាប់នេះឱ្យខាងតែបាន។

គណបក្សប្រជាធិបតេយ្យដែលមានសំឡេងភាគច្រើននៅក្នុងរដ្ឋសភា ៣០០ រូប ត្រូវបានគេកំពុងជំរុញឱ្យមានវិសោធនកម្មសេចក្តីព្រាងច្បាប់ស្តីពី មុខងាររបស់រដ្ឋអាជ្ញា និងសេចក្តីព្រាងច្បាប់ស្តីពី នីតិវិធីព្រហ្មទណ្ឌដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីកែទម្រង់មន្ត្រីអនុវត្តន៍ច្បាប់ដ៏មានឥទ្ធិពលនេះដែលត្រូវបានគេចោទប្រកាន់ជាយូរមកហើយថា បានរំលោភលើអំណាចនយោបាយ​ និងចេតនារបស់ខ្លួនផ្សេងទៀត។

គណបក្សនេះ មានគោលបំណងចង់បញ្ចប់នីតិវិធីច្បាប់ទាំងអស់ និងផ្សព្វផ្សាយច្បាប់នេះជាសាធា រណៈនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកចុងក្រោយ ដែលនឹងជិតផុតអាណត្តិរបស់ខ្លួន នៅមុនការចូលកាន់តំណែងរបស់លោក Yoon Suk-yeol ប្រធានាធិបតីដែលទើបជាប់ឆ្នោតថ្មីនៅខែឧសភា ឆ្នាំ២០២២ ខាងមុខ ខណៈដែលលោកប្រធានាធិបតី Yoon អាចជំទាស់នឹងសេចក្តីព្រាងច្បាប់នេះបាន​ ក្នុងនាមលោកជាប្រធានាធិបតី៕

http://ព័ត៌មានសភាអន្តរជាតិ ២២-០៤-២២- កែវ ធាវី-ឆេង ធាវី ប្រែសម្រួលពី៖ https://en.yna.co.kr/view/AEN20220421003351315



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`