https://menafn.com/1104056409/Ukraine-Prez-proposes-to-extend-martial-law-again&source=19
រដ្ឋធានីកៀវ៖ លោក Volodymyr Oleksandrovych Zelenskyy ប្រធានាធិបតីប្រទេសអ៊ុយក្រែន បានបញ្ជូនសេចក្តីព្រាងច្បាប់មួយ ទៅកាន់សភា ដើម្បីបន្តសុពលភាពច្បាប់អាជ្ញាសឹក នៅក្នុងប្រទេសមួយ នេះ។ នេះបើតាមសេចក្តីថ្លែងការណ៍មួយ ដែលចេញដោយអង្គភាពសេវាព័ត៌មានរបស់សភាអ៊ុយក្រែន។ យោងតាមសេចក្តីរាយការណ៍ដែលផ្សព្វផ្សាយដោយសារព័ត៌មាន The Kyiv Independent បានឱ្យដឹង ថា ប្រសិនបើសមាជិកសភាអ៊ុយក្រែន អនុម័តសេចក្តីព្រាងច្បាប់ដែលបញ្ជូនទៅកាន់សភា កាលពីថ្ងៃអង្គារ ទី១៩ ខែមេសា ឆ្នាំ២០២២ នោះច្បាប់អាជ្ញាសឹកនឹងត្រូវបន្តសុពលភាពរយៈពេល ២ខែទៀត គឺរហូត ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ ។ គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលទីក្រុងកៀវ បានដាក់ចេញច្បាប់អាជ្ញាសឹក ក្រោយពីសហព័ន្ធរុស្ស៊ី បាន បើកប្រតិបត្តិការយោធាពិសេសមួយ មកលើអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ សភាអ៊ុយក្រែន បានបោះឆ្នោតបន្តសុពលភាពច្បាប់អាជ្ញាសឹករហូតដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២៕
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម