logo logo
banner1
ប្រធានសភាប្រជាជនចិន ពិភាក្សាការងារជាមួយប្រធានព្រឹទ្ធសភាម៉ិកស៊ិក តាមប្រព័ន្ធនិម្មិត
 

 លោក Li Zhanshu ប្រធានសភាប្រជាជនចិន និងលោកស្រី Olga Sanchez Cordero ប្រធានព្រឹទ្ធសភាម៉ិកស៊ិក

កាលពីថ្ងៃអង្គារ ទី១៩ ខែមេសា ឆ្នាំ២០២២ លោក Li Zhanshu ប្រធានសភាប្រជាជនចិន បានពិភាក្សាជាមួយលោកស្រី Olga Sanchez Cordero ប្រធានព្រឹទ្ធសភានៃសហរដ្ឋម៉ិកស៊ិក តាមប្រព័ន្ធ        វីដេអូ។  លោក Li បានស្នើឱ្យពង្រឹងចំណងទាក់ទងទ្វេភាគីថែមទៀត។ លោកប្រធានសភាប្រជាជនចិនរូបនេះបានថ្លែងថា នៅចំពោះមុខនៃជំងឺរាតត្បាតជាសកលកូវីដ-១៩ ចិន និងម៉ិកស៊ិក បានគាំទ្រគ្នាទៅវិញ ទៅមក និងបានធ្វើឱ្យមិត្តភាពរបស់ពួកគេកាន់តែស៊ីជម្រៅ។ ចិនបានត្រៀមរួចរាល់ហើយ ដើម្បីធ្វើការជាមួយម៉ិកស៊ិក ក្នុងការអនុវត្តយ៉ាងសកម្មចំពោះការមូលមតិគ្នាដ៏សំខាន់របស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ និងលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាង ចិន-ម៉ិកស៊ិក ឈានដល់កម្រិតថ្មីមួយ។

លោក Li Zhanshu យល់ថា គោលការណ៍ចិនតែមួយ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃចំណងមិត្តភាពចិន-ម៉ិកស៊ិក ហើយចិនសូមវាយតម្លៃខ្ពស់ចំពោះការប្រកាន់ខ្ជាប់នូវគោលជំហរមួយនេះជាយូរមកហើយរបស់ម៉ិកស៊ិក។ ក្នុងពេលដែលប្រទេសទាំងពីរ បានចែករំលែកផលប្រយោជន៍រួមគ្នា ចំពោះកិច្ចការអន្តរជាតិ ដូច្នឹងចិន-ម៉ិកស៊ិក គួរតែពង្រឹងកិច្ចសម្របសម្រួលពហុភាគី និងពង្រឹងទំនាក់ទំនងនៅឆាកអន្តរជាតិ និងពហុភាគី ដូចជា នៅអង្គការសហប្រជាជាតិ និងក្រុមប្រទេស G20 ជាដើម ព្រមទាំងការពារសច្ចភាព                   និងពហុភាគីនិយម។  គួរកត់សម្គាល់ថា ទាំងចិន  និងម៉ិកស៊ិក   គឺជាប្រទេសកំពុងអភិវឌ្ឍន៍ដ៏សំខាន់ ជាមួយនឹងឥទ្ធិពលដ៏សំខាន់ និងសក្តានុពលដ៏អស្ចារ្យសម្រាប់កិច្ចសហប្រតិបត្តិការ ដូច្នឹងភាគីទាំងពីរ គួរតែបន្តស្វែងរកផលប្រយោជន៍ទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការជាក់ស្តែងឱ្យកាន់តែស៊ីជម្រៅថែមទៀត។

សម្រាប់ភាគីម៉ិកស៊ិក  លោកស្រីប្រធានព្រឹទ្ធសភា Olga Sanchez Cordero បានថ្លែងថា ម៉ិកស៊ិក ប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ និងបានថ្លែងអំណរគុណដល់ប្រទេសចិន ចំពោះការគាំទ្រ ដល់ម៉ិកស៊ិក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតជាសកលកូវីដ-១៩។  លោកស្រី Olga Sanchez  Cordero  បានថ្លែងបន្ថែមថា ព្រឹទ្ធសភាម៉ិកស៊ិក មានឆន្ទៈក្នុងការផ្លាស់ប្តូរមិត្តភាពទៅវិញទៅមកស៊ីជម្រៅជាមួយសភាប្រជាជនចិន(NPC) និងបង្កើតនូវការរួមចំណែកថ្មីមួយ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យផ្សេងៗ ដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ វប្បធម៌ និងការលើកកម្ពស់ការអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាង ម៉ិកស៊ិក និងចិន៕

http://ព័ត៌មានសភាអន្តរជាតិ ២០-០៤-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://english.news.cn/20220419/1f8a05a73ba74209b9e013ea39e892b0/c.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`