លោក Wang Yang ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន(CPPCC) ពិភាក្សាការងារជាមួយ លោក Papali’i Li’o Taeu Masipa’u ប្រធានសភានីតិប្បញ្ញតិ្តរដ្ឋឯករាជ្យ សាម័រ តាមប្រព័ន្ធនិម្មិត
កាលពីថ្ងៃអង្គារ ទី១៩ ខែមេសា ឆ្នាំ២០២២ លោក Wang Yang ប្រធានសភាប្រឹក្សានយោបាយ ប្រជាជនចិន(CPPCC) បានទទួលចួបលោក Papali’i Li’o Taeu Masipa’u ប្រធានសភានីតិប្បញ្ញតិ្តនៃ រដ្ឋឯករាជ្យសាម័រ តាមប្រព័ន្ធវីដេអូ។ លោក Wang បានថ្លែងថា ចាប់តាំងពីបង្កើតចំណងការទូតរវាង ប្រទេសចិន និងកោះសាម័រ ៤៧ឆ្នាំកន្លងមក ចំណងទាក់ទងទ្វេភាគីមានវឌ្ឍនភាពយ៉ាងខ្លាំងក្លា និងបាន នាំមកនូវផលប្រយោជន៍ពិតប្រាកដដល់ប្រជាជននៃប្រទេសទាំងពីរ។ លោកថា សភា CPPCC មានឆន្ទៈ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទៅវិញទៅមកជាមួយសភាសាម័រ ដើម្បីពង្រឹងការគាំទ្រសង្គម និងសាធា រណៈ ដើម្បីអភិវឌ្ឍចំណងទាក់ទងទ្វេភាគី។ សម្រាប់ភាគីសាម័រ លោក Papali’i បានថ្លែងថា សាម័រសោមនស្សនឹងចំណងទាក់ទងជាមួយចិន ប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ និងទទួលស្គាល់នូវគោលគំនិតសហគមន៍ ជាមួយនឹងអនា គតរួមគ្នាសម្រាប់មនុស្សជាតិ។ សាម័រមានឆន្ទៈរួមចំណែកយ៉ាងសកម្មក្នុងការកសាងខែ្សក្រវាត់ និងផ្លូវ លោក Papali’i បានថ្លែងបន្ថែមថា សភាសាម័រ ត្រៀមរួចជាស្រេចក្នុងការពង្រឹងការផ្លាស់ប្តូរទៅវិញទៅមក ជាមួយសភាប្រជាជនចិន ដើម្បីលើកកម្ពស់ចំណងទាក់ទងទ្វេភាគី៕
https://english.news.cn/20220419/edc66752405d4a1ab2519e38b4245e58/c.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម