ប្រធានរដ្ឋសភាប្រទេសអាស៊ែបៃហ្សង់បំពេញទស្សនកិច្ចនៅប្រទេសហ្សកហ្ស៊ី
ការិយាល័យព័ត៌មានរបស់សភាប្រទេសហ្សកហ្ស៊ីបានឱ្យដឹងថា លោកស្រី Sahiba Gafarova ប្រធានរដ្ឋសភានៃ សាធារណរដ្ឋអាស៊ែបៃហ្សង់ រួមជាមួយគណៈប្រតិភូរបស់លោកស្រី កំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេស ហ្សកហ្ស៊ី។ ឥស្សរជនសភាប្រទេសអាស៊ែបៃហ្សង់ទាំងនោះ ត្រូវបានទទួលបដិសណ្ឋារកិច្ចនៅឯអាកាសយានដ្ឋានអន្តរជាតិប៊ីលីស៊ី កាលពីថ្ងៃអង្គារ ទី១៩ ខែមេសា ឆ្នាំ២០២២ ដោយលោក Archil Talakvadze អនុប្រធាន រដ្ឋសភាប្រទេសហ្សកហ្ស៊ី, លោក Arzu Nağıyev ប្រធានក្រុមមិត្តភាពសភាជាមួយសភាប្រទេសអាស៊ែបៃហ្សង់។ លោកស្រី Gafarova នឹងជួបពិភាក្សាការងារជាមួយលោក Shalva Papuashvili ប្រធានរដ្ឋសភាប្រទេស ហ្សកហ្ស៊ីក្នុងអំឡុងពេលបំពេញទស្សនកិច្ចរបស់លោកស្រី រួមនឹងមន្ត្រី ២ រូប ទៀត ហើយក៏បានគ្រោងធ្វើ សន្និសីទសារព័ត៌មានរួមគ្នាផងដែរ៕
https://agenda.ge/en/news/2022/1346
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម