លោក Vuong Dinh Hue ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម
រដ្ឋធានីហាណូយ៖ ព័ត៌មានដែលទទួលបានពីកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាសាធា រណរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា រដ្ឋសភាគ្រោងបើកកិច្ចប្រជុំលើកទី៣ របស់ខ្លួន នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ខាងមុខ។ លោក Vuong Dinh Hue ប្រធានរដ្ឋសភាបានថ្លែងថា សមាជិកសមាជិកាដែលបានចូលរួមក្នុងអង្គប្រជុំបានផ្តល់ជាមតិយោបល់លើការត្រៀមរៀបចំបើកកិច្ចប្រជុំខាងមុខនេះ។ លោក Bui Van Cuong អគ្គលេខាធិការរដ្ឋសភា និងជាប្រធានការិយាល័យរដ្ឋសភាបានថ្លែងថា កិច្ចប្រជុំនេះ នឹងបន្តរហូតដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ដែលនឹងត្រូវប្រព្រឹត្តិទៅនៅក្នុងអាគាររដ្ឋសភា រដ្ឋាភិបាលកំពុងអាចគ្រប់គ្រងបាននូវជំងឺឆ្លងកូវីដ-១៩ ទូទាំងប្រទេស។
លោក Cuong បានថ្លែងថា បន្ទាប់ពីសំណើរបស់រដ្ឋាភិបាលសុំលើកពេលការដាក់ស្នើសេចក្តីព្រាង វិសោធនកម្មច្បាប់ភូមិបាល ដែលជាសេចក្តីព្រាងច្បាប់ដែលត្រូវបានដកចេញពីរបៀបវារៈនៃសម័យប្រជុំ ត្រូវបានដាក់ស្នើទៅរដ្ឋសភា។
ការរៀបចំបើកកិច្ចប្រជុំនេះ លោក Hue បានថ្លែងថា គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាបានយល់ស្របលើកាលបរិច្ឆេទបើកកិច្ចប្រជុំនេះ ប៉ុន្តែ កាលបរិច្ឆេទបិទកិច្ចប្រជុំ គឺអាស្រ័យលើការរៀបចំពេលវេលានៃការបើកកិច្ចប្រជុំ។ ក្រោយពីការបំពេញមុខងាររបស់ខ្លួនកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាបានបោះឆ្នោតយល់ស្របលើសមាជិកគណៈកម្មាធិការរដ្ឋអាជ្ញានៃរដ្ឋអាជ្ញាប្រជាជនកំពូលចំនួន១៥ រូប៕
http://ព័ត៌មានសភាអន្តរជាតិ ២០-០៤-២២- កែវ ធាវី-ឆេង ធាវី ប្រែសម្រួលពី៖ https://en.baoquocte.vn/national-assemblys-3rd-session-slated-for-may-23-180830.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម