logo logo
banner1
សភាអារ៉ាប់ អំពាវនាវឱ្យមានសន្និសីទអន្តរជាតិមួយ ស្តីពីអ្នកទោស ប៉ាឡេស្ទីន នៅក្នុងពន្ធនាគារប្រទេសអ៊ីស្រាអែល
 

និម្មិតសញ្ញាសភាអារ៉ាប់

សភាអារ៉ាប់ បានអំពាវនាវឱ្យមានសន្និសីទអន្តរជាតិមួយ ស្តីពីបញ្ហាអ្នកទោសប៉ាឡេស្ទីន នៅក្នុង ពន្ធនាគារអ៊ីស្រាអែល និងទទូចឱ្យមានសកម្មភាពប្រឆាំងនឹងអំពើហិង្សារបស់អ៊ីស្រាអែល មកលើអ្នក ទោស។ ការអំពាវនាវខាងលើនេះ បានធ្វើឡើងកាលពីថ្ងៃអាទិត្យ ទី១៧ ខែមេសា ឆ្នាំ២០២២។ សភា អារ៉ាប់ បានស្នើដល់សហគមន៍អន្តរជាតិ ក៏ដូចជា ក្រុមសិទ្ធិមនុស្សអន្តរជាតិ និងតំបន់ ត្រូវតម្រូវឱ្យអាជ្ញា ធរអ៊ីស្រាអែល គោរព និងអនុវត្តន៍ច្បាប់អន្តរជាតិ ជាពិសេស អនុសញ្ញាទីក្រុងហ្សឺណែវ និងត្រូវបញ្ចប់ នូវការធ្វើបាបអ្នកទោសប៉ាឡេស្ទីន ក្រោម “ការឃុំខ្លួនរដ្ឋបាល”។
អាជ្ញាធរអ៊ីស្រាអែល និងកងកម្លាំងត្រួតត្រា ត្រូវទទួលខុសត្រូវចំពោះសុវត្ថិភាពរបស់អ្នកទោសប៉ាឡេ ស្ទីន។ សភាអារ៉ាប់នឹងបញ្ជូនសំណើរបស់ខ្លួន ទៅកាន់អង្គការសហប្រជាជាតិស្តីពីការបង្កើតគណៈកម្មការ ស្វែងរកការពិតមួយ ដើម្បីស៊ើបអង្កេតលើអំពើហិង្សារបស់អាជ្ញាធរអ៊ីស្រាអែល មកលើប្រជាជនប៉ាឡេស្ទីន និងបានបញ្ជាក់អះអាងជាថ្មីពី“ការគាំទ្រយ៉ាងពេញទំហឹងរបស់ខ្លួន ចំពោះប្រជាជនប៉ាឡេស្ទីន នៅក្នុង ពន្ធនាគាររបស់ប្រទេសអ៊ីស្រាអែល”៕

https://en.ammonnews.net/article/57688



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`