logo logo
banner1
សភាអឺរ៉ុប មានផែនការឱ្យលោកស្រីបេក្ខជនប្រធានាធិបតីបារាំង សងប្រាក់ចំនួន ៦១៧,០០០អឺរ៉ូ ដែលបានមកពីការលួចបន្លំថវិកាសាធារណៈ
 

លោកស្រី Marion  Anne Perrine “Marine” Le Pen បេក្ខជនប្រធានាធិបតីបារាំងដ៏មានសក្តានុពល ឆ្នាំ២០២២

សភាអឺរ៉ុប(European Parliamennt) ចង់បានប្រាក់ចំនួន  ៦១៧,០០០អឺរ៉ូ  ពីលោកស្រី Marion  Anne Perrine “Marine” Le Pen បេក្ខជនប្រធានាធិបតីនៃសាធារណរដ្ឋបារាំង និងពីអ្នកគាំទ្ររបស់លោកស្រីមកវិញ  ដោយចោទប្រកាន់ថា ថវិកាទាំងនោះបានមកពីការលួចបន្លំថវិកាសាធារណៈ។ ការចង់បានរបស់សភាអឺរ៉ុបខាងលើនេះ ត្រូវបានទីភ្នាក់ងារសារព័ត៌មានបារាំង(AFP) ធ្វើការផ្សព្វផ្សាយដោយដកស្រង់ប្រភពចេញពីសភា។

ទីភ្នាក់ងារសារព័ត៌មានបារាំង(AFP) បានឱ្យដឹងថា ការិយាល័យរដ្ឋអាជ្ញាទីក្រុងប៉ារីស បានទទួល របាយការណ៍មួយ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ដែលលោកស្រី Marion  Anne Perrine “Marine” Le Pen និងអ្នកគាំទ្ររបស់លោកស្រី ត្រូវរងការចោទប្រកាន់ថា បានប្រើប្រាស់ថវិកាដែលផ្តល់ជូនសម្រាប់ក្រុមអ្នកនយោបាយ យកទៅប្រើប្រាស់សម្រាប់គោលដៅផ្ទាល់ខ្លួន ក្នុងបរិបទនៃអាណត្តិរបស់ពួកគេ នៅក្នុងសភាអឺរ៉ុប។ ការស៊ើបអង្កេតស៊ីជម្រៅមួយ ត្រូវបានធ្វើឡើងដោយសារព័ត៌មានតាមប្រព័ន្ធអ៊ីនធឺណិត របស់បារាំង Mediapart ។

លើសពីនេះទៀត  បើតាមសេចក្តីរាយការណ៍ខាងលើ លោកស្រីបេក្ខជនប្រធានាធិបតីបារាំងរូបនេះ បានលួចបន្លំប្រាក់ប្រមាណជា ១៣៧,០០០អឺរ៉ូ ចេញពីរតនាគាររបស់សភាអឺរ៉ុប ក្នុងអំឡុងពេលពីឆ្នាំ ២០០៤ ដល់ឆ្នាំ២០១៧។ កន្លងមកការិយាល័យប្រឆាំងនឹងការលួចបន្លំរបស់សហភាពអឺរ៉ុប (OLAF) បានបើកការស៊ើបអង្កេត នៅក្នុងឆ្នាំ២០១៦  ហើយលោកស្រី Marion  Anne Perrine “Marine” Le Pen ត្រូវបានចោទសួរ នៅក្នុងឆ្នាំ២០២១។ បច្ចុប្បន្ន អ្នកនយោបាយរូបនេះ កំពុងរងការចោទប្រកាន់ពីការលួចបន្លំថវិកាសាធារណៈ ក៏ដូចជា ការចូលដៃ សមគំនិតនៅក្នុងអំពើឧក្រិដ្ឋលួចបន្លំថវិកាសាធារណៈ៕

http://ព័ត៌មានសភាអន្តរជាតិ ១៩-០៤-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://news.am/eng/news/697055.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`