logo logo
banner1
ប្រធានសភាជាន់ទាបឥណ្ឌា ធ្វើទស្សនកិច្ចក្នុងប្រទេសវៀតណាម
 

លោក Vuong Dinh Hue (ស្តាំ) ក្នុងពិធីទទួលស្វាគមន៍លោក Om Birla នៅរដ្ឋធានីហាណូយ

នៅថ្ងៃអង្គារ ទី១៩ ខែមេសា ឆ្នាំ២០២២នេះ លោក Om Birla ប្រធានសភាជាន់ទាប (Lok Sabha) នៃសាធារណរដ្ឋឥណ្ឌា បានចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការរបស់លោកនៅក្នុងសាធារណរដ្ឋសង្គមនិយមវៀតណាម តបតាមការអញ្ជើញរបស់លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម ។

នេះគឺ​ជា​ដំណើរ​ទស្សនកិច្ចជា​លើក​ដំបូង​របស់​លោក Om Birla ​ មកកាន់​ប្រទេសវៀតណាម ​ចាប់​តាំង​ពី​លោក​ចូល​កាន់​តំណែង​ជាប្រធានសភាជាន់ទាប កាលពីខែ​មិថុនា ឆ្នាំ​២០១៩។ ក្នុងដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃ គឺធ្វើឡើងក្នុងបរិបទនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម-ឥណ្ឌា ដែលបាននឹងកំពុងរីកចម្រើនយ៉ាងរឹងមាំជាមួយនឹងការជឿទុក ចិត្តគ្នាទៅវិញទៅមកខាងផ្នែកនយោបាយ និងទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងសភានៃប្រទេសទាំងពីរ ។ ដំណើរទស្សនកិច្ចនេះ ជា​ព្រឹត្តិការណ៍​ខាងផ្នែកនយោបាយ​សំខាន់​មួយ​រវាង​រដ្ឋសភា​វៀត​ណាម និងសភាជាន់ទាប ដើម្បី​ប្រារព្ធ​ខួប​លើក​ទី៥០ នៃ​ទំនាក់ទំនង​ការទូតរវាង​ប្រទេស​ទាំងពីរ (ឆ្នាំ១៩៧២ – ឆ្នាំ២០២២) ។

ក្នុងដំណើរទស្សនកិច្ចនេះ គឺបំណងពង្រឹងថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម-ឥណ្ឌា រក្សាការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់រវាងប្រទេសទាំងពីរ និងស្ថាប័ននីតិប្បញ្ញត្តិ ព្រមទាំងអនុវត្តន៍សកម្មភាពសហប្រតិបត្តិការទ្វេភាគីក្នុងកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារវាងរដ្ឋសភាវៀតណាម និងសភាជាន់ទាប កាលពីខែកញ្ញា ឆ្នាំ២០១៦ ៕

http://ព័ត៌មានសភាអន្តរជាតិ ១៩-០៤-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://en.vietnamplus.vn/indian-lower-house-speakers-visit-to-reinforce-comprehensive-strategic-ties-with-vietnam/225227.vnp



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`