logo logo
banner1
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម ពិភាក្សាលើការកែសម្រួល ច្បាប់ស្តីពីប្រេកង់វិទ្យុ
 

លោក Pham Duc Long មានប្រសសន៍នៅក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍

កាលពីថ្ងៃចន្ទ ទី១៨ ខែមេសា ឆ្នាំ២០២២ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃសាធារណរដ្ឋសង្គមនិយម វៀតណាម ដែលជាផ្នែកនៃសម័យប្រជុំលើកទី១០ របស់ខ្លួន បានពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្ម និងបន្ថែមលើមាត្រាមួយចំនួននៅក្នុងច្បាប់ស្តីពីប្រេកង់វិទ្យុ ។ ដោយបង្ហាញពីសំណើរបស់រដ្ឋាភិបាលលើសេចក្តី ព្រាងច្បាប់នេះ លោក Pham Duc Long ឧបនាយករដ្ឋមន្ត្រីនៃក្រសួងព័ត៌មាន និងទំនាក់ទំនង បានមាន ប្រសាសន៍ថា ច្បាប់នេះមានគោលបំណងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការចល័ត ការចែកចាយ និងការ ប្រើប្រាស់ ប្រេកង់វិទ្យុ និងគន្លងផ្កាយរណបប្រកបដោយប្រសិទ្ធភាព ព្រមទាំងធានាផងដែរថាច្បាប់ស្តីពីប្រេកង់វិទ្យុ នេះមានសង្គត់ភាពនឹងច្បាប់ និងអនុសញ្ញាអន្តរជាតិដែលពាក់ព័ន្ធ ។ លោក Long បានមានប្រសាសន៍ទៀតថា សេចក្តីព្រាងច្បាប់នេះ បានបន្ថែមមាត្រាចំនួន២ នៃច្បាប់ដែលមានស្រាប់ និងធ្វើការកែសម្រួលទៅលើមាត្រា១៥ ផ្សេងទៀត ។ សមាជិកនៃគណៈកម្មាធិការអចិន្ត្រៃយ៍ ក៏បានពិភាក្សាអំពីបញ្ហាសំខាន់ៗមួយចំនួននៃសេចក្តីព្រាង ច្បាប់នេះ រួមទាំងវិធីសាស្រ្ត នៃការផ្តល់អាជ្ញាប័ណ្ណប្រើប្រាស់ប្រេកង់វិទ្យុ និងការរៀបចំផែនការបែងចែកប្រេកង់វិទ្យុ ព្រមទាំងការដេញថ្លៃ ៕

https://english.news.cn/20220418/997045db3a3c430eb3f5c0df6a5b47bb/c.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`