បេក្ខជនឈរឈ្មោះបោះឆ្នោតសភារបស់ប្រទេសលីប៊ីអំពាវនាវឱ្យអង្គការសហប្រជាជាតិ បញ្ចូលក្រុមខ្លួនទៅក្នុងក្រុមប្រឹក្សាពិគ្រោះយោបល់ផ្នែកនយោបាយ
ក្រុមបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភានៃរដ្ឋលីប៊ីបានសម្តែងការព្រួយបារម្ភអំពីភាពជាប់គាំងនយោបាយនៅពេលបច្ចុប្បន្នក្នុងប្រទេសនេះ ហើយបានទទូចឱ្យក្រុមបេសកកម្មអង្គការសហប្រជាជាតិបញ្ចូលបេក្ខជនសមាជិកសភា និងបេក្ខជនប្រធានាធិបតីទៅក្នុងក្រុមប្រឹក្សាពិគ្រោះយោបល់ផ្នែកនយោបាយនៅក្នុងប្រទេសនេះ ដើម្បីសម្របសម្រួលរកមធ្យោបាយបោះឆ្នោតឱ្យបានឆាប់។ ការកត់សម្គាល់របស់ក្រុមបេក្ខជនទាំងនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំជាមួយលោក Raisedon Zenenga មន្ត្រីបេសកកម្មអង្គការសហប្រជាជាតិទទួលបន្ទុកសម្របសម្រួលបេសកកម្មនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានធ្វើឡើងដោយបេសកកម្មអង្គការសហប្រជាជាតិក្នុងប្រទេសលីប៊ីបានចេញផ្សាយនៅលើបណ្តាញទំនាក់ទំនងសង្គម Twitter ថា ក្រុមបេក្ខជនទាំងនេះបានសង្កត់ធ្ងន់ពីសារៈសំខាន់ដែលផ្តោតលើកិច្ចខិតខំប្រឹងប្រែងរៀបចំការបោះឆ្នោត តាមដែលអាចធ្វើទៅបាន និងតម្រូវឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចេញបញ្ជីឈ្មោះបេក្ខជនសម្រាប់ការ ឈរឈ្មោះបោះឆ្នោតខាងមុខ។
សម្រាប់វិស័យរបស់លោក លោក Zenenga បានធានាចំពោះបេក្ខជនទាំងអស់ថា លោកស្រី Stephanie Williams ទីប្រឹក្សាពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកប្រទេសលីប៊ីនឹងផ្តល់អាទិភាពលើការបោះឆ្នោតនេះ ដែលជាច្រកចេញតែមួយគត់សម្រាប់ការជាប់គាំងផ្នែកនយោបាយនៅពេលបច្ចុបន្បន្ននេះ ហើយបានសង្កត់ធ្ងន់អំពីសារៈសំខាន់ពាក់ព័ន្ធនឹងបំណងប្រាថ្នារបស់ អ្នកបោះឆ្នោត និងបេក្ខជនឈរឈ្មោះបោះឆ្នោតទាំងអស់ក្នុងប្រទេសលីប៊ី។
ទន្ទឹមពេលជាមួយគ្នានេះដែរ កិច្ចប្រជុំពិភាក្សារវាងតំណាងរដ្ឋសភា និងឧត្តមក្រុមប្រឹក្សារដ្ឋកំពុងតែបន្តដំណើរការនៅក្នុងទីក្រុងគែរ ក្រោមការជួយជ្រោមជ្រែងពីអង្គការសហប្រជាជាតិ ដើម្បីកំណត់មូលដ្ឋានរដ្ឋធម្មនុញ្ញដែលមានការស្រុះស្រួលមតិគ្នាមួយសម្រាប់ដំណើរការបោះឆ្នោតដែលត្រូវបានគ្រោង ធ្វើនៅខែមិថុនា ឆ្នាំ២០២២ ខាងមុខ៕
http://ព័ត៌មានសភាអន្តរជាតិ ១៩-០៤-២២- កែវ ធាវី-ឆេង ធាវី ប្រែសម្រួលពី៖ https://www.libyaobserver.ly/news/candidates-parliament-call-un-mission-include-them-
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម