logo logo
banner1
នាយករដ្ឋមន្ត្រីទើបជាប់ឆ្នោតថ្មីរបស់ប្រទេសប៉ាគីស្ថាន ប្រកាសអំពីការបង្កើតគណៈរដ្ឋមន្ត្រីថ្មីរបស់ខ្លួន
 

លោក Shehbaz Sharif នាយករដ្ឋមន្ត្រីថ្មីនៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន

ទីក្រុងអ៊ីស្លាម៉ាបាដ៖ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានមួយបានឱ្យដឹងថា លោក Shehbaz Sharif នាយករដ្ឋមន្ត្រីថ្មី នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថានត្រូវបានគេរំពឹងថា នឹងបង្កើតគណៈរដ្ឋមន្ត្រីថ្មីរបស់ខ្លួននៅថ្ងៃចន្ទ ទី១៨ ខែមេសា ឆ្នាំ២០២២ បន្ទាប់ពីអូសបន្លាយពេលអស់ជាច្រើនសប្តាហ៍ ចំពេលកិច្ចប្រជុំពិភាក្សាដើម្បីរកវិធី សម្របសម្រួលដៃគូគណបក្សនយោបាយចម្រុះរបស់លោកក្នុងរដ្ឋាភិបាល។ កាលពីសប្តាហ៍មុនរដ្ឋសភាប្រទេស ប៉ាគីស្ថានបានបោះឆ្នោតជ្រើសតាំងលោក Shehbaz Sharif ប្រធានគណបក្សសម្ព័ន្ធឥស្លាមប៉ាគីស្ថាន (Pakistan Muslim League-Nawaz) ជានាយករដ្ឋមន្ត្រីថ្មី បន្ទាប់ពីការបញ្ចប់មុខតំណែងរបស់លោក Imran Khan តាមរយៈការបោះឆ្នោតលើញត្តិសម្តែងការមិនទុកចិត្តមួយ។ ប៉ុន្តែ គណៈរដ្ឋមន្ត្រីថ្មីនេះ មិនទាន់ អាចបង្កើតបានឡើយ ដោយសារលោក Sharif ចង់សម្របសម្រួលសម្ព័ន្ធភាពគណបក្សនយោបាយចម្រុះ ក្នុងរដ្ឋាភិបាលរបស់លោកជាមុនសិន៕

https://www.firstpost.com/world/pakistans-shehbaz-sharif-to-unveil-new-cabinet-today-report-10567881.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`