លោក Alexander Zhukov អនុប្រធានទី១របស់រដ្ឋសភា ឬសភាជាន់ទាបរបស់សហព័ន្ធរុស្ស៊ី(Duma) បានថ្លែងថា រដ្ឋសភារុស្ស៊ីទំនងជានឹងធ្វើការពិចារណា នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ លើសេចក្តីព្រាងច្បាប់មួយ ដើម្បីលុបចោលនូវនីតិវិធីងាយស្រួល ក្នុងការផ្តល់ទិដ្ឋាការសម្រាប់ប្រជាពលរដ្ឋនៃប្រទេសមួយចំនួនក្នុងទ្វីបអឺរ៉ុប។
កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ លោកVladimir Putin ប្រធានាធិបតីនៃប្រទេសរុស្ស៊ី បានចុះហត្ថលេខាលើក្រឹតមួយ ដែលជាវិធានការសងសឹកផ្នែកការផ្តល់ទិដ្ឋការ ដើម្បីឈានទៅលុបចោលចំណុច មួយចំនួនក្នុងកិច្ចព្រមព្រៀង ស្តីពីការផ្តល់ភាពងាយស្រួលក្នុងការផ្តល់ទិដ្ឋាការដល់ប្រពលរដ្ឋនៃបណ្តាប្រ ទេសក្នុងសហភាពអឺរ៉ុប។ ប្រសិនបើសេចក្តីព្រាងច្បាប់ខាងលើនេះ ត្រូវបានអនុម័តដោយសភារុស្ស៊ី នោះវាក៏មានផលប៉ះពាល់ផងដែរ ដល់គណៈប្រតិភូផ្លូវការរបស់សហភាពអឺរ៉ុប និងអ្នកសារព័ត៌មាននៃប្រទេសក្នុងសហភាពអឺរ៉ុប ហើយវាក៏លែងមានទៀតដែរ នូវការចូលក្នុងប្រទេសរុស្ស៊ីដោយមិនចាំបាច់ទិដ្ឋាការ(visa-free entry) សម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូតមកពីសហភាពអឺរ៉ុប។
គួររំលឹកផងដែរថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ប្រទេសរុស្ស៊ីបានបើកប្រតិបត្តិការយោធាមួយលើប្រទេសអ៊ុយក្រែន បន្ទាប់ពីក្រុមបំបែកខ្លួនៅក្នុងសាធារណរដ្ឋDonetsk និង Luhansk(ដែនដីស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសអ៊ុយក្រែន) បានធ្វើការអំពាវនាវរកជំនួយការពារខ្លួនប្រឆាំងតបនឹងរដ្ឋា ភិបាលអ៊ុយក្រែន។ ជាការឆ្លើយតបចំពោះប្រតិបត្តិការយោធារុស្ស៊ីក្នុងទឹកដីអ៊ុយក្រែន សហភាពអឺរ៉ុបបាន ដាក់ចេញនូវកញ្ចប់វិធានការទណ្ឌកម្មជាច្រើន ប្រឆាំងនឹងរដ្ឋាភិបាលរុស្ស៊ី ដែលក្នុងនោះរួមមានផងដែរនូវ វិធានការ(ទណ្ឌកម្ម)ផ្នែកហិរញ្ញវត្ថុចំពោះធនាគាររុស្ស៊ី ទណ្ឌកម្មផ្នែកថាមពល ការដឹកជញ្ជូន បច្ចេកវិទ្យាជាន់ខ្ពស់ និងផ្អាកអនុវត្តកិច្ចព្រមព្រៀងស្តីពីការផ្តល់ភាពងាយស្រួលក្នុងការផ្តល់ទិដ្ឋាការចំពោះអ្នកកាន់លិ ខិតឆ្លងដែនការទូត និងមន្រ្តីរបស់រដ្ឋាភិបាលរុស្ស៊ី។
រដ្ឋសភារុស្ស៊ីមានសមាជិកសរុបចំនួន៤៥០រូប មានអាណត្តិរយៈពេល៥ឆ្នាំ។ រដ្ឋសភារុស្ស៊ីបច្ចុប្បន្នត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩០៥៕
http://ព័ត៌មានសភាអន្តរជាតិ ១៩-០៤-២២- មាស តូនី ប្រែសម្រួលពី៖ https://www.urdupoint.com/en/world/russian-parliament-may-consider-bill-to-aboli-1498947.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម