កិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខនៃប្រទេសសូម៉ាលី នៅទីស្នាក់ការអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក
អង្គការសហប្រជាជាតិ (UN) ស្វាគមន៍ចំពោះការស្បថចូលកាន់តំណែងរបស់សមាជិកសភាដែល ទើបជាប់ឆ្នោតថ្មីនៃសភាទាំងពីររបស់សាធារណរដ្ឋសហព័ន្ធសូម៉ាលី គឺសភាប្រជាជនសូម៉ាលី (សភាជាន់ ទាប) និងសភាជាន់ខ្ពស់ ។
លោក Stephane Dujarric ដែលជាអ្នកនាំពាក្យរបស់លោក Antonio Guterresអគ្គលេខាធិការអង្គការសហប្រជាជាតិបានមានប្រសាសន៍ប្រាប់សារព័ត៌មានប្រចាំថ្ងៃថា “យើងរួមជាមួយនឹងដៃគូរបស់យើង ថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារដោយកាំភ្លើងត្បាល់ដែលត្រូវបានអះអាងថាជាសកម្មភាព របស់ក្រុម al-Shabaab នៅមុនថ្ងៃ (ថ្ងៃព្រហស្បតិ៍ ទី១៤ ខែមេសា ឆ្នាំ២០២២ ) នៅជិតទីតាំងនៃការស្បថចូលកាន់តំណែង” ។ លោក Dujarric បានមានប្រសាសន៍ថា អង្គការសហប្រជាជាតិទន្ទឹងរង់ចាំការ បញ្ចប់ យ៉ាងឆាប់រហ័សនៃដំណាក់កាលដែលនៅសល់នៃដំណើរការបោះឆ្នោត ជាពិសេសការបោះឆ្នោតជ្រើសតាំង ថ្នាក់ដឹកនាំសភា និងបន្ទាប់មកប្រមុខរដ្ឋ ។ លោក Adam Abdelmoula អ្នកសម្របសម្រួលក្នុងស្រុក និងកិច្ចការមនុស្សធម៌សម្រាប់ប្រទេសសូម៉ាលីបានមានប្រសាសន៍ថា ប្រទេសនេះប្រឈមនឹង “ហានិភ័យនៃគ្រោះអត់ឃ្លាន” ដោយសារគ្រោះរាំងស្ងួតដែលមិនធ្លាប់មានពីមុនមក ។ លោកបានមានប្រសាសន៍ទៀតថា ជិតពាក់កណ្តាលនៃចំនួនប្រជាជន ៧.៧លាននាក់ ត្រូវការជំនួយមនុស្សធម៌ និងការការពារនៅឆ្នាំនេះ ។ ក្នុងនោះមនុស្ស ៦លាននាក់ ត្រូវការជំនួយស្បៀងអាហារជាបន្ទាន់ ។
លោក Abdelmoula បានមានប្រសាសន៍ថា វិបត្តិទាំងបួននៃអំពើភេរវកម្ម ភាពឯកជន ការធ្វើចំណាកស្រុកទ្រង់ទ្រាយធំ និងការអត់ឃ្លាននឹងត្រលប់មកវិញនៅក្នុងប្រទេសនេះប្រសិនបើគ្មានការយកចិត្តទុកដាក់គ្រប់គ្រាន់ ។ លោកក៏បានព្រមានថា អ្វីៗនឹងមិនប្រសើរឡើងវិញក្នុងពេលឆាប់ៗនេះទេ ដោយ សារកត្តាជំរុញចម្បង គឺការប្រែប្រួលអាកាសធាតុ ៕
http://ព័ត៌មានសភាអន្តរជាតិ ១៨-០៤-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://english.news.cn/20220415/78877733720b4127967ce3c9611a4b61/c.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម