logo logo
banner1
ប្រធានសភាអ៊ុយក្រែន ទទូចឱ្យប្រទេសហ្សកហ្ស៊ី ចូលរួម ការដាក់ទណ្ឌកម្មជាអន្តរជាតិ លើរុស្ស៊ី
 

ពីឆ្វេងទៅស្តាំ៖ លោក Shalva Papuashvili ប្រធានសភាហ្សកហ្ស៊ី និងលោក Ruslan Stefanchuk ប្រធានសភាអ៊ុយក្រែន

លោក Ruslan Stefanchuk ប្រធានសភាអ៊ុយក្រែន បានអំពាវនាវឱ្យរដ្ឋាភិបាលហ្សកហ្ស៊ី ចូលរួមការ ដាក់ទណ្ឌកម្មជាអន្តរជាតិ លើសហព័ន្ធរុស្ស៊ី។ “លោក Ruslan Stefanchuk បានថ្លែងអំណរគុណដល់ ប្រជាជនហ្សកហ្ស៊ី សម្រាប់ការគាំទ្រដល់អ៊ុយក្រែននៅ លើឆាកអន្តរជាតិ និងការរួមចំណែករបស់ពួកគេ ក្នុងការប្រយុទ្ធប្រឆាំងនឹងសហព័ន្ធរុស្ស៊ី”។ លោក Ruslan Stefanchuk បានថ្លែងបែបនេះក្នុងសន្និសីទ សារព័ត៌មានមួយ នៅក្នុងទីក្រុងកៀវ រដ្ឋធានីនៃប្រទេសអ៊ុយក្រែន រួមជាមួយនឹងសមភាគីហ្សកហ្ស៊ី លោក Shalva Papuashvili។
លោក Stefanchuk និងលោក Papuashvili បានទស្សនកិច្ចទីក្រុង Bucha ទីក្រុង Irpin និង Boro dianka ដែលកងទ័ពរុស្ស៊ីបានដកចេញ។ លោក Stefanchuk បានថ្លែងថា អ៊ុយក្រែន ម៉ុលដាវី និងហ្សក ហ្ស៊ី មានគោលបំណងដូចគ្នា ហើយពួកគេនឹងបន្តធ្វើការពង្រឹងចំណងមិត្តភាពថែមទៀត។ សម្រាប់ភាគី ហ្សកហ្ស៊ី លោកប្រធានសភា Shalva Papuashvili បានថ្លែងថា ទីក្រុង Tbilisi និងទីក្រុង Kyiv ពេញចិត្ត នឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរ ហើយដំណើរទស្សនកិច្ចរបស់លោកនៅក្នុងរដ្ឋធានីរបស់អ៊ុយក្រែន ដើម្បបង្ហាញពីសាមគ្គីភាពជាមួយប្រជាជនអ៊ុយក្រែន។ លោកថា “រុស្ស៊ី ត្រូវតែបញ្ចប់សង្រ្គាមមួយនេះ និង គោរពដល់បូរណភាពទឹកដីអ៊ុយក្រែន ដោយអនុលោមតាមព្រំដែនអន្តរជាតិដែលបានព្រមព្រៀងគ្នា”៕

https://www.aa.com.tr/en/russia-ukraine-war/ukraine-urges-georgia-to-join-international-sanctions-against-russia/2565425



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`