សមាជិកគណៈកម្មាធិការប្រតិបត្តិ របស់សមាគមសភានៃប្រទេសCOMMONWEALTH (The Exe cutive Committee of the Commonwealth Parliamentary Association) បានបើកកិច្ចប្រជុំពាក់កណ្តាលឆ្នាំរបស់ខ្លួន ក្នុងទីក្រុងGuwahati រដ្ឋASSAM នៃសាធារណរដ្ឋឥណ្ឌា ដើម្បីពិភាក្សាអំពីបញ្ហាអភិ បាលកិច្ច (Governance Issue)។
កិច្ចប្រជុំនេះបានប្រព្រឹត្តិនៅថ្ងៃទី៩-១០ ខែមេសា ឆ្នាំ២០២២ ក្រោមកិច្ចសហការរៀបចំដោយសភានៃរដ្ឋASSAM ក្រុមមិត្តសភារដ្ឋASSAM-សមាគមសភានៃប្រទេសCOMMONWEALTH និងក្រុមមិត្តភាពសភាឥណ្ឌា-សមាគមសភានៃប្រទេសCOMMONWEALTH។ ចាប់តាំងពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ មក គណៈកម្មាធិការប្រតិបត្តិរបស់សមាគមនេះ បានរៀបចំកិច្ចប្រជុំរបស់ខ្លួនចំនួន៤លើក ដែលទាំង៤លើក នេះ សុទ្ធតែប្រព្រឹត្តិទៅតាមបែបនិម្មិត(កិច្ចប្រជុំពីចម្ងាយតាមប្រព័ន្ធអ៊ីនធឺណិត)ទាំងស្រុង។ នេះគឺជាលើ កទី១ហើយ ដែលកិច្ចប្រជុំរបស់គណៈកម្មាធិការនេះត្រូវបានរៀបចំឡើងតាមលក្ខណៈស្រឡាយកាត់ (ចូលរួមដោយផ្ទាល់ខ្លះ និងពីចម្ងាយខ្លះ)។
កិច្ចប្រជុំខាងលើត្រូវបានបើក ក្រោមអធិបតីភាពប្រធានក្រុមមិត្តភាពសភាឥណ្ឌា-សមាគមសភានៃប្រទេសCOMMONWEALTH គឺលោកOm Birla ប្រធានរដ្ឋសភានៃប្រទេសឥណ្ឌា។ លោកBirla បានមានប្រសាសន៍ថា៖ ”ក្នុងនាមប្រជាជន និងសភានៃប្រទេសឥណ្ឌា ខ្ញុំសូមស្វាគមន៍ ចំពោះអ្នកចូលរួមកិច្ចប្រជុំ នេះទាំងអស់។ វាគឺជាមោទកភាពរបស់ប្រជាជននិងប្រទេសឥណ្ឌា ដែលបានរៀបចំកិច្ចប្រជុំនេះជាលើកដំបូង ក្នុងប្រទេសរបស់ខ្លួន។ សមាគមសភានៃប្រទេសCOMMONWEALTH គឺជាវេទិកាមួយដែលយើងទាំងអស់គ្នាអាចចែករំលែកនូវនវានុវត្តភាព បទពិសោធន៍ និងការអនុវត្តការងារល្អៗ….។ ”លោកHimanta Biswa Sarm អភិបាលខេត្តASSAM បានថ្លែងក្នុងឱកាសនៃការបើកកិច្ចប្រជុំនោះថា៖ “ខ្ញុំមានមោទកភាពក្រៃលែង ដែលក្រុមមិត្តសភារដ្ឋASSAM-សមាគមសភានៃប្រទេសCOMMONWEALTH មានឱកាសជាប្រ វត្តិសាស្រ្ត បានរៀបចំនូវកិច្ចប្រជុំមួយនេះ។” លោកIan Liddell-Grainger សមាជិកសភាចក្រភពអង់គ្លេស និងជាប្រធានស្តីទីរបស់គណៈកម្មាធិការប្រតិបត្តិនៃសមាគមសភានៃប្រទេសCOMMONWEALTH បានថ្លែង អំណរ គុណចំពោះប្រធានរដ្ឋសភាឥណ្ឌា និងសភារដ្ឋASSAM ចំពោះការធ្វើម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ…៕
http://ព័ត៌មានអង្គការសភាអន្តរជាតិ ១៧-០៤-២២- មាស តូនី ប្រែសម្រួលពី៖ https://www.cpahq.org/news/2022_04-executive-committee-assam/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម