សកម្មជនឥណ្ឌូណេស៊ីអបអរសាទរ ដែលសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីអំពើហិង្សាផ្លូវភេទ
កាលពីថ្ងៃអង្គារ ទី១២ ខែមេសា ឆ្នាំ២០២២ សភាតំណាងនៃសាធារណរដ្ឋឥណ្ឌូណេស៊ី បាន អនុម័តសេចក្តីព្រាងច្បាប់ស្តីពីអំពើហិង្សាផ្លូវភេទដែលគេទន្ទឹងរង់ចាំជាយូរមកហើយ អស់រយៈពេលជិតមួយទសវត្សរ៍ ។
សេចក្តីព្រាងច្បាប់នេះ ត្រូវបានស្នើឡើងដំបូងកាលពីឆ្នាំ២០១២ មានគោលបំណងផ្តល់នូវក្រប ខ័ណ្ឌច្បាប់ដាច់ដោយឡែកមួយ ដែលទទួលស្គាល់អំពើហិង្សាផ្លូវភេទថាជាអំពើឧក្រិដ្ឋ ដែលត្រូវផ្តន្ទាទោស តាមច្បាប់ និងផ្តល់ការការពារដល់ជនរងគ្រោះ ។ លោកស្រី Puan Maharani ប្រធានសភាតំណាង ដែលបានអញ្ជើញធ្វើជាប្រធាននៅក្នុងសម័យប្រជុំពេញអង្គ ដើម្បីអនុម័តលើសេចក្តីព្រាងច្បាប់នេះបានមានប្រសាសន៍ថា “ការផ្តល់ការអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីអំពើហិង្សាផ្លូវភេទទៅជាច្បាប់ គឺជាអំណោយសម្រាប់ស្ត្រីឥណ្ឌូនេស៊ីទាំងអស់” ។
លោក Willy Aditya សមាជិកសភាដែលដឹកនាំក្រុមការងារពិសេសមួយ ដើម្បីពិភាក្សាអំពីសេចក្តីព្រាងច្បាប់នេះបានពន្យល់ថា ជាមួយនឹងច្បាប់ថ្មី អាជ្ញាធរអាចចាត់វិធានការភ្លាមៗលើករណីដែលត្រូវបានរាយការណ៍ជាការបៀតបៀនផ្លូវភេទ ដោយផ្អែកលើភស្តុតាងតែមួយ ដែលបានធ្លាក់ចុះពីតម្រូវការបច្ចុប្បន្នដែលត្រូវការភស្តុតាងចំនួនបី ។ លោក Willy Aditya បានមានប្រសាសន៍ថា “នេះគឺជាភស្តុតាងដែលប្រទេសរបស់យើងបដិសន្ធិឡើងដើម្បីផ្តល់យុត្តិធម៌ និងការការពារដល់ជនរងគ្រោះនៃករណីរំលោភបំពានផ្លូវភេទ ដែលយើងមើលឃើញថាជាបាតុភូតផ្ទាំងទឹកកក” ៕
http://ព័ត៌មានសភាអន្តរជាតិ ១៣-០៤-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://english.news.cn/asiapacific/20220412/88cb73d52ead4b8589788eb0149573d9/c.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម