logo logo
banner1
ប្រធានាធិបតីទុយនីស៊ី ប្តេជ្ញាបញ្ចប់ “ដំណាក់កាលពិសេស” បន្ទាប់ពីរំលាយសភា
 

លោក Kais Saied ប្រធានាធិបតីនៃសាធារណរដ្ឋទុយនីស៊ី

លោក Kais Saied ប្រធានាធិបតីនៃសាធារណរដ្ឋទុយនីស៊ី បានសន្យាថានឹងបញ្ចប់ “ដំណាក់កាលពិសេស បច្ចុប្បន្ន” របស់ប្រទេសនេះ ។ ការថ្លែងបែបនេះត្រូវបានធ្វើឡើងនៅពេលជួបជាមួយសមាជិកសភាអឺរ៉ុបដែលកំពុង បំពេញទស្សនកិច្ចជាផ្លូវការកាលពី ថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០២២ នៅប៉ុន្មានថ្ងៃបន្ទាប់ពីលោកបានចេញក្រឹត្យ រំលាយសភារបស់ប្រទេស ។ យោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយប្រធានាធិបតីទុយនីស៊ីបានឱ្យ ដឹងថា ក្នុងអំឡុងពេលនៃកិច្ចប្រជុំលោក Saied បានមានប្រសាសន៍ថា លោកនឹងធ្វើការដើម្បីបញ្ចប់ដំណាក់កាល ដែលលោកបានប្រកាសពីមុន ជាពិសេសការធ្វើប្រជាមតិនៅថ្ងៃទី២៥ ខែកក្កដា និងការបោះឆ្នោតសភានៅថ្ងៃទី ១៧ ខែធ្នូ ។ លោក Saied បាន មានប្រសាសន៍ថា “ការបោះឆ្នោតសភានឹងប្រព្រឹត្តទៅដោយសេរី តម្លាភាព និង យុត្តិធម៌ ព្រមទាំងស្ថិតក្រោមការត្រួតពិនិត្យពេញលេញរបស់អាជ្ញាធរឯករាជ្យសម្រាប់ការបោះឆ្នោត ៕

http://www.xinhuanet.com/english/20220411/1a220cae28bc4978b9bdc7865e565552/c.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`