logo logo
banner1
ជនភៀសខ្លួនប្រទេសអ៊ុយក្រែនជាង ៦០ នាក់ ត្រូវបានគេផ្តល់ជូនកន្លែងស្នាក់នៅក្នុងសណ្ឋាគាររបស់សភាប្រទេសលីទុយអានី
 

កន្លែងចុះឈ្មោះជនភៀសខ្លួនអ៊ុយក្រែននៅកណ្តាល​រដ្ឋធានីវីលនីញូស

កាលពីថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០២២ ការិយាល័យព័ត៌មាន និងទូរគមនាគមន៍នៃរដ្ឋសភាសាធារណរដ្ឋលីទុយអានីបានឱ្យដឹងថា ជនភៀសខ្លួនដោយសារសង្គ្រាមមកពីប្រទេសអ៊ុយក្រែនត្រូវបានគេផ្តល់កន្លែងស្នាក់នៅជូនរួចហើយនៅឯសណ្ឋាគារ Seimas របស់សភានៅកណ្តាលរដ្ឋធានី             វីលនីញូស ជាទីដែលសមាជិកសភាលីទុយអានីមកពីក្រុងផ្សេងៗតែងតែមកស្នាក់នៅទីនោះ។ ផ្ទះសរុបចំនួន ១៦ ផ្ទះនៅក្នុងអាគារនោះ ត្រូវបានត្រៀមទុកសម្រាប់ជនភៀសខ្លួនចំនួន ១៥ គ្រួសារ ជាមួយនឹងកូនតូចៗ ២៣ នាក់។ ការិយាល័យព័ត៌មាន និងទូរគមនាគមន៍នេះ បានឱ្យដឹងក្នុងសេចក្តីប្រកាសព័ត៌មានមួយថា បន្ទប់នៃអាគារសណ្ឋាគារចំនួន ២   ទៀត នឹងត្រូវបានគេត្រៀមទុកសម្រាប់ជនភៀសខ្លួនដែលមកស្នាក់នៅរយៈពេលខ្លី។

ជនភៀសខ្លួនទាំងអស់ដែលបានមកស្នាក់នៅក្នុងសណ្ឋាគារ Seimas នោះ ត្រូវបានជ្រើសជ្រើសរើសដោយអង្គការ Strong Together សម្រាប់ផ្តល់អាទិភាពជូនប្រជាពលរដ្ឋដែលងាយរងគ្រោះ។ ថ្លៃស្នាក់នៅរបស់ពួកគេ រួមទាំង ថ្លៃសេវាផ្សេងៗទៀត នឹងត្រូវរ៉ាប់រងដោយការិយាល័យសណ្ឋាគារ Seimas។  ការស្នាក់នៅនេះ ត្រូវបានផ្តល់ជូនជនភៀសខ្លួនដោយសារសង្គ្រាមរយៈពេល ៣ ខែ ប៉ុន្តែ ប្រសិនបើចាំបាច់រយៈពេលនេះ អាចនឹងត្រូវបានពន្យារបន្តរទៀត នៅរៀងរាល់ ៣ ខែម្តង រហូតដល់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣។ ពេលវេលាកំណត់សម្រាប់កិច្ចការពារបណ្តោះអាសន្នត្រូវបានផ្តល់ជូនជនភៀសខ្លួនដោយរដ្ឋាភិបាល។

កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ រដ្ឋសភាប្រទេសលីទុយអានី បានអនុម័តសេចក្តីព្រាងលក្ខន្តិកៈរបស់សណ្ឋាគារ Seimas ដើម្បីអនុញ្ញាតឱ្យជនភៀសខ្លួនអ៊ុយក្រែនស្នាក់នៅសណ្ឋាគារ Seimas នេះបាន។ យោងតាមទិន្នន័យដែលត្រូវបានផ្តល់ជូនដោយក្រសួងស្ថិតិរបស់ប្រទេសលីទុយអានី កាលពីព្រឹកថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០២២ បានបង្ហាញថា មានជនភៀសខ្លួនដោយសារសង្គ្រាមសរុបចំនួន ៤២,៩០០ នាក់ មកពីប្រទេសអ៊ុយក្រែន រហូតមកដល់ពេលនេះត្រូវបានចុះឈ្មោះនៅក្នុងប្រទេសលីទុយអានីរួចរាល់ហើយ៕

http://ព័ត៌មានសភាអន្តរជាតិ ១៣-០៤-២២- កែវ ធាវី-ឆេង ធាវី ប្រែសម្រួលពី៖ https://www.lrt.lt/en/news-in-english/19/1670269/over-sixty-ukrainian-refugees-accommodated-at-



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`