logo logo
banner1
សមាជិកសភាអ៊ីរ៉ង់ ទាមទារការធានាផ្លូវច្បាប់ពីសហរដ្ឋអាមេរិកសម្រាប់ការស្តារឡើងវិញនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរ
 

សមាជិកសភាអ៊ីរ៉ង់ ទាមទារការធានាផ្លូវច្បាប់ សម្រាប់ការស្តារឡើងវិញនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

ទូរទស្សន៍រដ្ឋបានរាយការណ៍ឱ្យដឹងថា កាលពីថ្ងៃអាទិត្យ ទី១០ ខែមេសា ឆ្នាំ២០២២ សមាជិកសភា នៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់បានទាមទារឱ្យសហរដ្ឋអាមេរិកផ្តល់ការធានាផ្នែកច្បាប់ដើម្បីឱ្យច្បាស់លាស់ថារដ្ឋាភិបាល នាពេលអនាគតរបស់សហរដ្ឋអាមេរិក និងមិនចាកចេញពីកិច្ចព្រមព្រៀងណាមួយដែលធ្វើឡើងដើម្បីសង្គ្រោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ ឡើយ ។

យោងតាម​សេចក្តី​ថ្លែងការណ៍​ដែល​ចុះ​ហត្ថលេខា​ដោយ​សមាជិក​សភា​អ៊ីរ៉ង់​ចំនួន ២៥០រូប បានឱ្យ ដឹងថា “សហរដ្ឋអាមេរិកចាំបាច់ត្រូវផ្តល់ឱ្យ (អ៊ីរ៉ង់) នូវការធានាផ្នែកច្បាប់ចាំបាច់ថា ការធានានេះត្រូវតែធ្វើឡើងដោយស្ថាប័នដែលធ្វើសេចក្តីសម្រេចរបស់សហរដ្ឋអាមេរិក រួមទាំងសភាផងដែរក្នុងទម្រង់ច្បាប់ទាំងស្រុង” ។ សេចក្តីថ្លែងការណ៍បានឱ្យដឹងបន្ថែមទៀតថា សហរដ្ឋអាមេរិកក៏គួរតែធានាថាទណ្ឌកម្មដែល ត្រូវបានដកចេញនឹងមិនត្រូវបានដាក់ឡើងវិញទេ ហើយអ៊ីរ៉ង់គួរតែមានសិទ្ធិនាំចេញប្រេងរបស់ខ្លួនទៅកាន់ប្រទេសណាមួយក្នុងបរិមាណដែលបានព្រមព្រៀងគ្នា ហើយអ៊ីរ៉ង់គួរតែអាចទទួលបានប្រាក់ចំណូល ពីប្រេង នាំចេញតាមរយៈប្រព័ន្ធធនាគារអន្តរជាតិ ។ ចាប់តាំងពីខែមេសា ឆ្នាំ២០២១ ការចរចាចំនួន៨ ត្រូវបានធ្វើ ឡើងនៅក្នុងរដ្ឋធានីវីយែនរបស់ប្រទេសអូទ្រីសរវាងប្រទេសអ៊ីរ៉ង់ និងភាគីដែលនៅសេសសល់ នៃកិច្ចព្រម ព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ គឺប្រទេសចិន រុស្ស៊ី អង់គ្លេស បារាំង និងអាល្លឺម៉ង់ ដើម្បីស្តារកិច្ចព្រមព្រៀងឡើងវិញ ។

កាលពីខែឧសភា ឆ្នាំ២០១៨ រដ្ឋាភិបាលសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី លោក Donald Trump បានដកទីក្រុងវ៉ាស៊ីនតោនចេញពីកិច្ចព្រមព្រៀងនេះ ហើយបានដាក់ទណ្ឌកម្មឡើង វិញជាឯកតោភាគីលើប្រទេសអ៊ីរ៉ង់ ។ ជាការឆ្លើយតប អ៊ីរ៉ង់បានទម្លាក់ផ្នែកខ្លះនៃការប្តេជ្ញាចិត្តរបស់ខ្លួនក្រោមកិច្ចព្រមព្រៀងចាប់ពីខែឧសភា ឆ្នាំ២០១៩ ៕

http://ព័ត៌មានសភាអន្តរជាតិ ១២-០៤-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ http://www.xinhuanet.com/english/20220411/c663765ea9ae47f7b08972d125d8d047/c.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`