logo logo
banner1
គណបក្សកាន់អំណាចប្រទេសហ្គំប៊ី បរាជ័យក្នុងការទទួលបានសំឡេងភាគច្រើន នៅក្នុងការបោះឆ្នោតសភា
 

 

អគាររដ្ឋសភានៃសាធារណរដ្ឋហ្គំប៊ី

កាលពីថ្ងៃអាទិត្យ ទី១០ ខែមេសា ឆ្នាំ២០២២ គណៈកម្មាធិការរៀបចំការបោះឆ្នោតឯករាជ្យ (IEC) បានឱ្យ ដឹងថា គណបក្សប្រជាជនជាតិដែលជាគណបក្សកំពុងកាន់អំណាចទទួលបានត្រឹមតែ ១៨អាសនៈ ប៉ុណ្ណោះពី ៥៣មណ្ឌល នៅក្នុងការបោះឆ្នោតសភារបស់សាធារណរដ្ឋហ្គំប៊ីកាលពីថ្ងៃសៅរ៍ ទី០៩ ខែមេសា ឆ្នាំ២០២២ ។ IEC បានឱ្យដឹងថា គណបក្សប្រឆាំងដ៏ធំបំផុតគឺគណបក្ស United Democratic Party បានតាមពីក្រោយដោយ ទទួលបាន ១៥អាសនៈ រួមទាំងនៅស្ទើរតែទូទាំងរាជធានីផងដែរ ។ IEC បានឱ្យដឹងទៀតថា អំពីលទ្ធផលនៃការ បោះឆ្នោតត្រូវបានរំខាន ដោយសារចំនួនអ្នកបោះឆ្នោតមានចំនួនតិចតួច ។ ក្រុមអ្នកសង្កេតការណ៍បានឱ្យដឹងថា លទ្ធផលនេះមានន័យថា គណបក្សប្រឆាំងរួមគ្នាធ្វើជាគណបក្សកាន់អំណាចនៅក្នុងសភា ។ ការបាត់បង់ការគ្រប់ គ្រងរដ្ឋសភាមានន័យថា គណបក្សកាន់អំណាចអាចប្រឈមមុខនឹងបញ្ហាប្រឈមយ៉ាងតឹងរឹង ក្នុងការអនុម័តលើ សំណើមួយចំនួននៅក្នុងសភា រួមទាំងគំនិតផ្តួចផ្តើមសម្រាប់ការអភិវឌ្ឍរបស់ខ្លួន ៕

http://www.xinhuanet.com/english/20220411/1a220cae28bc4978b9bdc7865e565552/c.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`