លោក Shehbaz Sharif ប្រធានគណបក្សប្រឆាំង គឺគណបក្សសម្ព័ន្ធឥស្លាមប៉ាគីស្ថាន
កាលពីថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០២២ រដ្ឋសភានៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន បានបើកកិច្ចប្រជុំមួយ ដើម្បីបោះឆ្នោតជ្រើសតាំងនាយករដ្ឋមន្ត្រីថ្មី។ រដ្ឋសភាទំនងជានឹងបើកកិច្ចប្រជុំនេះនៅវេលាម៉ោង ២៖០០ រសៀល ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២។ ទន្ទឹមពេលជាមួយគ្នានេះដែរ លោក Shehba Sharif ប្រធានគណបក្សសម្ព័ន្ធឥស្លាមប៉ាគីស្ថាន (Pakistan Muslim League-Nawaz) និងលោក Shah Mahmood Qureshi អនុប្រធានគណបក្ស Pakistan Tehreek-i-Insaf បានដាក់ស្នើបេក្ខភាពនាយករដ្ឋមន្ត្រីដែលមកពីក្រុមរបស់ខ្លួន កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២។
សារព័ត៌មាន Dawn News បានឱ្យដឹងថា គណបក្ស Pakistan Tehreek-i-Insaf ហាក់ដូចជាត្រូវបានបែកបាក់គ្នា ចាប់តាំងពីការសម្រេចលាលែងពីតំណែងរបស់សមាជិកសភារបស់គណបក្សនេះទាំងអស់មក។
បន្ទាប់ពីការបោះឆ្នោតលើញត្តិសម្តែងការមិនទុកចិត្តរបស់ក្រុមគណបក្សប្រឆាំងចំពោះ លោក Imran Khan អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន ទីស្តីការគណៈរដ្ឋមន្ត្រីបានបដិសេធមិនរាយការណ៍អំពីសមាជិកគណៈរដ្ឋមន្ត្រីរបស់សហព័ន្ធទាំង ៥២ រូប ឡើយ។ លោក Sharif ដែលជាអ្នកមានវាសនាខ្ពស់ មានអាទិភាពបង្កើតគណៈរដ្ឋមន្ត្រីមុនគេបានថ្លែងថា គណៈរដ្ឋមន្ត្រីថ្មីរបស់លោកនឹងត្រូវបានបង្កើតឡើង ក្រោយកិច្ចប្រជុំជាមួយសម្ព័ន្ធភាពគណបក្សនយោបាយទាំងអស់៕
http://ព័ត៌មានសភាអន្តរជាតិ ១២-០៤-២២- កែវ ធាវី-ឆេង ធាវី ប្រែសម្រួលពី៖ https://www.thequint.com/news/world/national-assembly-of-pakistan-to-elect-new-prime-minister
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម