logo logo
banner1
ក្រុមហ៊ុនយក្សរបស់សហរដ្ឋអាមេរិក Google ដាក់ឱ្យដំណើរការ បណ្តាញអ៊ិនធើណិតជូនរដ្ឋសភារុស្ស៊ីឡើងវិញ
 

ក្រុមហ៊ុនយក្សរបស់សហរដ្ឋអាមេរិក Google

សារព័ត៌មាន MENAFN News៖ យោងតាមសេចក្តីថ្លែងការណ៍របស់មន្ត្រី ១ រូប ដែលត្រូវបានចេញផ្សាយ កាលពីថ្ងៃសៅរ៍ ទី០៩ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា សេវាគ្រប់គ្រងបច្ចេកវិទ្យា ទូរគមនាគមន៍ និង ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានដ៏ធំជាងគេរបស់សហព័ន្ធរុស្ស៊ី (Roskomnadzor) បានណែនាំថា ក្រុមហ៊ុនយក្ស របស់សហរដ្ឋអាមេរិក Google បានផ្តល់សិទ្ធិឱ្យបណ្តាញទូរទស្សន៍របស់រដ្ឋសភារុស្ស៊ី (State Duma) ផ្សាយ ព័ត៌មាននៅលើគេហទំព័រវីដេអូ YouTube របស់ខ្លួនឡើងវិញ។ សេចក្តីថ្លែងការណ៍ដែលត្រូវបានចេញផ្សាយ នៅលើគេហទំព័រផ្លូវការរបស់សេវាព័ត៌មានរុស្ស៊ី Roskomnadzor នេះ បានឱ្យដឹងផងដែរថា «សេវាព័ត៌មាន Roskomnadzor បានទាមទារឱ្យក្រុមហ៊ុន Google LLC របស់សហរដ្ឋអាមេរិកដែលជាម្ចាស់កម្មសិទ្ធិលើ សេវាអិនធើណិត YouTube ដាក់ឱ្យដំណើរការឡើងវិញជាបន្ទាន់នូវបណ្តាញទូរទស្សន៍របស់រដ្ឋសភារុស្ស៊ីនៅ លើវីដេអូ YouTube ហើយបានពន្យល់អំពីហេតុផលនៃការដាក់ចេញទណ្ឌកម្មបែបនេះ»៕

https://menafn.com/1103987640/Google-to-open-network-of-Russian-parliament&source=28



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`