រដ្ឋសភាប្រទេសរុស្ស៊ីស្នើឱ្យផ្អាកការផ្គត់ផ្គង់ឧស្ម័នទៅឱ្យប្រទេសសមាជិកសហភាពអឺរ៉ុប
ទីក្រុងមូស្គូ៖ លោក Mikhail Sheremet សមាជិករដ្ឋសភាសហព័ន្ធរុស្ស៊ីតំណាងឧបទ្វីបគ្រីមៀ បានស្នើឱ្យរដ្ឋាភិបាលទីក្រុងមូស្គូផ្អាកការផ្គត់ផ្គង់ឧស្ម័នទៅឱ្យប្រទេសមួយចំនួននៅសហភាពអឺរ៉ុប។ លោក Sheremet បានថ្លែងក្នុងបទសម្ភាសន៍មួយប្រាប់សារព័ត៌មាន Sputnik News ថា សហភាពអឺរ៉ុបកំពុងបន្តនយោបាយដ៏អាម៉ាស់ និងយ៉ាងថោកទាបរបស់ខ្លួន មកលើប្រទេសរុស្ស៊ី។ ជាការឆ្លើយតបទៅនឹងសកម្មភាពអរិភាពរបស់ប្រទេសសមាជិកសហភាពអឺរ៉ុបនេះ លោក Sheremet បានគិតថា យើងគួរតែឆ្លើយតបទណ្ឌកម្មនេះឱ្យបានខ្លាំងក្លាបំផុត។ ការផ្គត់ផ្គង់ថាមពលត្រូវផ្អាកជាបណ្តោះអាសន្នរហូតដល់ សមភាគីសហភាពអឺរ៉ុបដឹងខ្លួនថា គោលនយោបាយរបស់ពួកគេ ដែលត្រូវបានចោទប្រកាន់មកលើ ប្រទេសរុស្ស៊ីថាបានឈ្លានពាននោះ គឺត្រូវរងទុក្ខទោស និងគួតែទទួលទណ្ឌកម្ម។
លោក Sheremet បានថ្លែងថា សហភាពអឺរ៉ុបកំពុងប្រព្រឹត្តខុសយ៉ាងធ្ងន់ ដោយជ្រើសរើសយកសហរដ្ឋអាមេរិកធ្វើជាមិត្តជិតស្និទ្ធរបស់ខ្លួន។ កាលពីឆ្នាំ២០២១ ការនាំចេញឧស្ម័នរបស់ប្រទេសរុស្ស៊ីទៅកាន់សហភាពអឺរ៉ុបមានចំនួនប្រមាណជា ៤៥%, ប្រេងឆៅ ២៧% និងធ្យូងថ្ម ៤៦% នេះបើតាមការឱ្យដឹងរបស់គណៈកម្មាធិការសហភាពអឺរ៉ុប។
កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ប្រទេសរុស្ស៊ី បានចាប់ផ្តើមប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងទឹកដីប្រទេសអ៊ុយក្រែន បន្ទាប់ពីការផ្តាច់ខ្លួនរបស់សាធារណរដ្ឋ Donetsk និង Luhansk នៅក្នុងទឹកដីប្រទេសអ៊ុយក្រែន ដែលត្រូវបានស្នើឱ្យប្រទេសរុស្ស៊ីជួយការពារខ្លួនពីការបង្កជម្លោះដោយប្រទេសអ៊ុយក្រែន។ ជាការឆ្លើយតប សហភាពអឺរ៉ុបបានគាំទ្រយុទ្ធនាការដាក់ទណ្ឌកម្មគ្រប់វិស័យលើរដ្ឋាភិបាល ទីក្រុងមូស្គូ ដែលរួមមាន ការបិទដែនអាកាស និងវិធានការរឹតបន្តឹងមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល មន្ត្រីក្រសួង-ស្ថាប័ន ក្រុមអ្នកសារព័ត៌មាន និងគ្រឹះស្ថានហិរញ្ញវត្ថុរបស់ប្រទេសរុស្ស៊ីជាច្រើនទៀត៕
http://ព័ត៌មានសភាអន្តរជាតិ ១១-០៤-២២- កែវ ធាវី-ឆេង ធាវី ប្រែសម្រួលពី៖ https://zeenews.india.com/world/russias-lower-house-proposes-suspension-of-gas-supplies-to-eu-
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម