logo logo
banner1
នាយករដ្ឋមន្ត្រីប៉ាគីស្ថាន ចាញ់ការបោះឆ្នោតសម្តែងការមិនទុកចិត្ត
 

បុគ្គលិកសន្តិសុខឈរយាមនៅខាងក្រៅអគាររដ្ឋសភា ក្នុងរដ្ឋធានីឥស្លាម៉ាបាដ កាលពីថ្ងៃទី០៩ ខែមេសា

មន្ត្រីម្នាក់បានឱ្យដឹងថា កាលពីព្រឹកថ្ងៃអាទិត្យ ទី១០ ខែមេសា ឆ្នាំ២០២២ ញតិ្តសម្តែងការមិនទុកចិត្តដែលបានដាក់ដោយសម្ព័ន្ធប្រឆាំង ដើម្បីប្រឆាំងនឹងលោក Imran Khan នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន បានទទួលជោគជ័យ បន្ទាប់ពីសមាជិកសភាភាគច្រើនបានបោះឆ្នោតប្រឆាំងនឹងរូបលោក ។ លោក Sardar Ayaz Sadiq សមាជិករដ្ឋសភាបានប្រកាសថា សមាជិកសភាចំនួន ១៧៤រូប បានបោះឆ្នោតប្រឆាំងនឹងលោកនាយករដ្ឋ មន្រ្តីនៅក្នុងសភាដែលមានសមាជិកចំនួន ៣៤២រូប ។ លោក Sadiq បានដឹកនាំសម័យប្រជុំ ដើម្បីរៀបចំការបោះ ឆ្នោតលើញាតិ្តសម្តែងការមិនទុកចិត្ត បន្ទាប់ពីលោក Asad Qaiser ប្រធានរដ្ឋសភា បានប្រកាសលាលែងពីមុខ តំណែង ។ សមាជិកសភាដែលមកពីគណបក្ស Pakistan Tehreek-e-Insaf ដែលជាគណបក្សកំពុងកាន់អំណាច បានដើរចេញពីរដ្ឋសភា ហើយមិនបានចូលរួមក្នុងដំណើរការបោះឆ្នោតនោះទេ ៕

https://english.news.cn/20220410/8cceface614f47459bdbf2c19c97d56f/c.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`