Evacuees from eastern Ukraine sit in a bus en route to the Polish border from western Ukrainian city of Lviv on March 25, 2022, following Russia’s military invasion launched on Ukraine. (Photo by Yuriy Dyachyshyn / AFP)
កាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែមេសា ឆ្នាំ២០២២ សមាជិកសភាអឺរ៉ុបបានបោះឆ្នោតអនុម័តលើសេចក្តីសម្រេចមួយ ដោយសំឡេង៥០៩គាំទ្រ ៣ជំទាស់ និង៤៧ អនុបវាទ។ សេចក្តីសម្រេចមួយនេះបាន អំពាវនាវឱ្យប្រើប្រាស់គ្រប់វិធានការចាំបាច់ ដើម្បីការពារកុមារនិងប្រជាពលរដ្ឋវ័យក្មេង ដែលភៀសខ្លួនចេញពីតំបន់មានអំពើហិង្សា និងត្រូវរកមធ្យោបាយជួយធ្វើសមាហរណកម្មពួកគេចូលទៅសហគមន៍នៃប្រទេសនៃប្រទេសម្ចាស់ផ្ទះ។ សមាជិកសភាអឺរ៉ុបបានថ្លែងថា៖ ”កុមារគ្រប់រូបមានសិទ្ធិទទួលបាននូវការការពារពីអំពើហិង្សា ការកេងប្រវ័ញ្ច និងការរំលោភបំពាន”។ សមាជិកសភាអឺរ៉ុប បានផ្តល់អនុសាសន៍ឱ្យដាក់ មន្រ្តីទទួលបន្ទុកកិច្ចការការពារកុមារនៅតាមព្រំដែន ដើម្បីងាយស្រួលក្នុងការកំណត់អត្តសញ្ញាណឱ្យបានច្បាស់លាស់ចំពោះកុមារដែលងាយរងគ្រោះ និងជួយការពារកុមារពីហានិភ័យនៃការជួញដូរ។ មន្រ្តីប្រចាំការនៅព្រំដែនត្រូវកត់ត្រានូវអត្តសញ្ញាណ សញ្ជាតិ និងអ្វីដែលកុមារកំពុងត្រូវការ។ ប្រទេសជាម្ចាស់ផ្ទះ ត្រូវមានប្រព័ន្ធថ្នាក់ជាតិដើម្បីការពារកុមារ ដែលប្រព័ន្ធនេះត្រូវផ្តល់សេវាសំខាន់ៗដូចជា ការគាំទ្រផ្នែកស្មារតី, ការពារអំពើហិង្សាដែលកើតចេញពីការរើសអើងភេទ, ការជួយស្វែងរកក្រុមគ្រួសារដែលបែកគ្នា, និងការជួយឱ្យគ្រួសាររបស់កុមារបានជួបជុំគ្នាឡើងវិញ និងសេវាល្អប្រពៃក្នុងការថែទាំកុមារទាំងនោះ៕
https://www.europarl.europa.eu/news/en/headlines/priorities/ukraine/20220401IPR26521/ukraine-eu-must-protect-all-children-fleeing-the-war
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម