សន្និបាតសភាអឺរ៉ុបនិងសភាក្នុងតំបន់អាមេរិកឡាទីន លើកទី១៤ គ្រោងនឹងប្រព្រឹត្តិទៅក្នុងរដ្ឋធានីប៊ុយណូស៊ែ នៃសាធារណរដ្ឋអាហ្សង់ទីន នៅថ្ងៃទី១៣-១៤ ខែមេសា ឆ្នាំ២០២២ ក្រោមប្រធានបទ ”ការងើបឡើងវិញនៃសេដ្ឋកិច្ចប្រកបដោយភាពត្រឹមត្រូវនិងបរិយាបន្ន ក្នុងបរិយាសកាសសន្តិភាព(A fair and Inclusive Economic Recovery in Peace)”។ សន្និបាតនេះមានសមាសភាពចូលរួមចំនួន១៥០រូប ដែលក្នុងនោះ ៧៥រូបជាសមាជិកសភាអឺរ៉ុប និង៧៥រូបទៀត ជាតំណាងសភាក្នុងតំបន់អាមេរិកឡាទីន និងការ៉ាអ៊ីប។
សន្និបាតនេះក៏មានការចូលរួមផងដែរពីលោកJavi López សមាជិកសភាអេស្ប៉ាញ និងជាប្រធានក្រុមសមាជិកសភាអឺរ៉ុប និងលោកÓscar Darío Pérez Pineda សមាជិកសភាប្រទេសកូឡំប៊ី និងប្រធានក្រុមសមាជិកសភាអាមេរិកឡាទីន។ នេះគឺជាលើកទីមួយហើយ នៃការជួបប្រជុំគ្នាដោយផ្ទាល់របស់សន្និ បាតសភាអឺរ៉ុបនិងសភាក្នុងតំបន់អាមេរិកឡាទីន ចាប់តាំងតែពីមានវត្តមានជំងឺកូវីដ-១៩មក។
នៅថ្ងៃដំបូងនៃសន្និបាតនេះ នឹងមានការថ្លែងសុន្ទរកថាដោយសហប្រធានរបស់សន្និបាត គឺលោក Javi Lopéz និងលោកÓscar Darío Pérez Pineda និងតំណាងមួយរូបរបស់ព្រឹទ្ធសភាប្រទេសអាហ្សង់ទីន។ លោកស្រីRoberta Metsola ប្រធានសភាអឺរ៉ុប និងលោកJosep Borrell តំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបផ្នែកគោលនយោបាយបរទេស ក៏នឹងចូលរួមពីចម្ងាយក្នុងសន្និបាតនេះដែរ។ សន្និសីទសារព័ត៌ មាននឹងត្រូវរៀបចំឡើង បន្ទាប់ពីកិច្ចប្រជុំពេញអង្គនៃការបើកសន្និបាតនេះត្រូវបានបញ្ចប់។
សន្និបាតនេះនឹងមានការពិភាក្សាផងដែរ អំពីកិច្ចសហប្រតិបត្តិការទប់ស្កាត់បទឧក្រិដ្ឋ ការប្រើប្រាស់ សម្តីឱ្យមានការស្អប់ខ្ពើមទាំងនៅលើ និងនៅក្រៅបណ្តាញអ៊ីនធីណិត។ ចំពោះបញ្ហាសង្គមវិញ សន្និបាតនេះនឹងពិភាក្សាអំពីការប្រើប្រាស់វប្បធម៌ជាមធ្យោបាយលើកកម្ពស់ទំនាក់ទំនងអឺរ៉ុប និងអាមេរីកឡាទីន។ សន្និបាតនេះក៏នឹងធ្វើការវាយតម្លៃអំពីការប្រឈមនិងឱកាស កើតចេញពីជំងឺឆ្លងកូវីដ-១៩ សម្រាប់កំណែទម្រង់ប្រព័ន្ធអប់រំ ព្រមទាំងធ្វើការបោះឆ្នោតអនុម័តលើរបាយការណ៍ស្តីពីសេដ្ឋកិច្ចវិលជុំ(Circular eco nomy) និងសិទ្ធិរបស់ធម្មជាតិ(Rights of Nature)។
សន្និបាតសភាអឺរ៉ុបនិងសភាក្នុងតំបន់អាមេរិកឡាទីន គឺជាស្ថាប័នសភាសម្រាប់ភាព ជាដៃគូយុទ្ធសា ស្រ្តទ្វេតំបន់ ត្រូវបានបង្កើតក្នុងឆ្នាំ២០០៦ ដោយមានការប្រជុំគ្នាជាលក្ខណៈប្រជុំពេញអង្គមួយឆ្នាំម្តង៕
http://ព័ត៌មានអង្គការសភាអន្តរជាតិ ១០-០៤-២២- មាស តូនី ប្រែសម្រួលពី៖ https://www.europarl.europa.eu/news/en/press-room/20220406IPR26831/eurolat-
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម