logo logo
banner1
ក្រុមសមាជិកសភាមិត្តភាព រួមចំណែកជំរុញទំនាក់ទំនងវៀតណាម-ម៉ិកស៊ិក
 

ជំនួបពិភាក្សាការងាររវាងលោក Alfredo Femat Bañuelos និងលោក Nguyen Hoanh Nam

កាលពីថ្ងៃពុធ ទី០៦ ខែមេសា ឆ្នាំ២០២២ សភាតំណាងនៃសាធារណរដ្ឋម៉ិកស៊ិក (នីតិកាលទី៦៥) បានធ្វើការលើកដំបូងក្នុងនាមជាក្រុមសមាជិកសភាមិត្តភាពម៉ិកស៊ិក-វៀតណាមក្នុងអាណត្តិថ្មី ។ លោក Alfredo Femat Bañuelos ប្រធានគណៈកម្មការទំនាក់ទំនងកិច្ចការបរទេសនៃសភាតំណាងប្រទេសម៉ិក ស៊ិកត្រូវបានជ្រើសរើសជាប្រធានក្រុមឡើងសាជាថ្មី ។

ក្នុង​សុន្ទរកថា​ ​លោក Bañuelos បានមានប្រសាសន៍ថា ក្រុមនេះមានភារកិច្ចលើកកម្ពស់ការទូតសភា និងបង្កើតកន្លែងសន្ទនា រួមចំណែកក្នុងការពង្រឹងនូវទំនាក់ទំនងពហុភាគីរវាងប្រទេសទាំងពីរ ។ លោក Bañuelos ក៏បានកោតសរសើរចំពោះការកើនឡើងតួនាទី និងជំហររបស់សាធារណរដ្ឋសង្គមនិយមវៀតណាមនៅក្នុងតំបន់ និងពិភពលោក ។ សមាជិកសភាម៉ិកស៊ិកផ្សេងទៀតបានសម្តែងការកោតសរសើរចំពោះសមិទ្ធផលសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅ Doi moi (កំណែទម្រង់) ។

លោក Nguyen Hoanh Nam ឯកអគ្គរដ្ឋទូតប្រចាំនៅប្រទេសម៉ិកស៊ិកបានសង្កត់ធ្ងន់ថា ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម-ម៉ិកស៊ិកកំពុងអភិវឌ្ឍន៍ប្រកបដោយផ្លែផ្កាលើគ្រប់ វិស័យ ។ ភាគីទាំងពីរបានគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី និងអន្តរជាតិ ។ ពាណិជ្ជកម្មទ្វេភាគីក៏បានកើនឡើង ១៥% ដល់ជិត ៧ពាន់លានដុល្លារ កាលពីឆ្នាំមុន ។ លោក Nam បានមានប្រសសន៍ថា ក្រុមសភាមិត្តភាពម៉ិកស៊ិក-វៀតណាម ដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យ និងបណ្តាញនានា ដោយលោក Nam បានសន្យាថានឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រុមដើម្បីជំរុញឱ្យទំនាក់ទំនងទៅកាន់កម្រិតខ្ពស់ថ្មីមួយនាពេលខាងមុខ ៕

http://ព័ត៌មានសភាអន្តរជាតិ ០៨-០៤-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://en.vietnamplus.vn/friendship-parliamentary-group-contributes-to-fostering-vietnammexico-ties/224713.vnp



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`