លោក Vuong Dinh Hue ថ្លែងមតិនៅក្នុងកិច្ចប្រជុំ
លោក Vuong Dinh Hue ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានមានប្រសាសន៍ ថា ការបញ្ឈប់ការអនុវត្តគម្រោងថាមពលនុយក្លេអ៊ែរនៅខេត្ត Ninh Thuan គឺជាគោលនយោបាយដ៏ត្រឹម ត្រូវ និងមានសារៈសំខាន់ជាប្រវត្តិសាស្ត្ររបស់គណៈកម្មាធិការមជ្ឈិមបក្ស និងការិយាល័យនយោបាយ ដែលដឹកនាំដោយអគ្គលេខាបក្សលោក Nguyen Phu Trong ។
លោក Hue បានធ្វើការកត់សម្គាល់នេះក្នុងអំឡុងពេលធ្វើជាប្រធានកិច្ចប្រជុំកាលពីថ្ងៃព្រហស្បតិ៍ ទី០៦ ខែមេសា ឆ្នាំ២០២២ ជាមួយសមាជិកនៃគណៈកម្មាធិការសេដ្ឋកិច្ចនៃរដ្ឋសភាវៀតណាម ដែលជាកិច្ច ប្រជុំពិភាក្សាអំពីរបាយការណ៍រយៈពេល៥ឆ្នាំ នៃការអនុវត្តសេចក្តីសម្រេចចិត្តរបស់ស្ថាប័ននីតិប្បញ្ញត្តិលេខ ៣១ ចុះថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្តីពីការលុបចោលគម្រោងរោងចក្រថាមពលនុយក្លេអ៊ែរនៅភាគកណ្តាលនៃខេត្ត Ninh Thuan ។ យោងតាមរបាយការណ៍របស់គណៈកម្មាធិការ និងក្រសួងស្ថាប័នពាក់ព័ន្ធ បន្ទាប់ពីសេចក្តីសម្រេចចិត្តនៃកិច្ចប្រជុំពេញអង្គលើកទី៤ របស់គណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១២ ដែលបានអនុម័តកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ និងសេចក្តីសម្រេចចិត្តលេខ៣១ របស់រដ្ឋាភិបាលកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ ស្តីពីការអនុវត្តគោលនយោបាយ និងយន្តការពិសេសមួយ ចំនួនដើម្បីជួយខេត្ត Ninh Thuan បង្កើនការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ស្ថិរភាពជីវភាពរស់នៅ និងផលិតកម្ម របស់ប្រជាជន និងអភិវឌ្ឍថាមពលកកើតឡើងវិញក្នុងដំណាក់កាល ២០១៨-២០២៣ ។ លើសពីនេះ នៅចុងឆ្នាំ២០២១ ខេត្ត Ninh Thuan មានមាត្រដ្ឋានអភិវឌ្ឍន៍ថាមពលកកើតឡើងវិញដ៏ធំបំផុតនៅក្នុងប្រទេសវៀតណាម ដែលមានសមត្ថភាពសរុប ៣,២០៥MW រួមទាំងថាមពលពន្លឺព្រះអាទិត្យកសិដ្ឋានចំនួន ២,២៩៦MW ថាមពលពន្លឺព្រះអាទិត្យនៅលើដំបូល ២៨៧MW និងថាមពលខ្យល់ ៦២២MW។
ជាចុងបញ្ចប់ លោក Hue ការអនុវត្តនៃគណៈកម្មាធិការទទួលបានមតិដែលបានលើកឡើងក្នុងកិច្ច ប្រជុំ និងសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងខេត្ត Ninh Thuan ដើម្បីបញ្ចប់របាយការណ៍ ស្តីពីដំណោះស្រាយរយៈពេល៥ឆ្នាំលេខ៣១ ដូចដែលបានស្នើទៅរដ្ឋសភា និងវិធានការរបស់រដ្ឋាភិបាលដើម្បី ដោះស្រាយការលំបាក និងបង្កើតលក្ខខណ្ឌសម្រាប់ខេត្តបន្តការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងនិរន្តរភាព៕
http://ព័ត៌មានសភាអន្តរជាតិ ០៨-០៤-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://en.vietnamplus.vn/cancelling-ninh-thuan-nuclear-power-project-a-right-policy-na-chairman/224691.vnp
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម