អគារសភាថ្មីរបស់សាធារណរដ្ឋស៊ីមបាវ៉េ ដែលជាអំណោយរបស់សាធារណរដ្ឋប្រជាមានិតចិន
កាលពីថ្ងៃពុធ ទី០៦ ខែមេសា ឆ្នាំ២០២២ លោក Wang Chen អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភា ប្រជាជនចិន (NPC) បានជួបសន្ទនាការងារជាមួយលោក Kalla Ankourao អនុប្រធានទីមួយនៃរដ្ឋសភាសាធារណ រដ្ឋនីហ្សេរីយ៉ា នៅរដ្ឋធានីប៉េកាំង តាមរយៈប្រព័ន្ធនិម្មិត ។ លោក Wang ជាសមាជិកការិយាល័យនយោបាយនៃ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានមានប្រសាសន៍ថា សាធារណរដ្ឋប្រជាមានិតចិន និងសាធារណរដ្ឋ នីហ្សេរីយ៉ា គឺជាមិត្តដ៏ស្មោះត្រង់ និងគួរឱ្យទុកចិត្ត ព្រមទាំងជាដៃគូសហប្រតិបត្តិការដ៏សំខាន់ ហើយប្រទេសចិន កោតសរសើរចំពោះការគាំទ្រយ៉ាងម៉ឺងម៉ាត់របស់ប្រទេសនីហ្សេរីយ៉ាលើបញ្ហាទាក់ទងនឹងតៃវ៉ាន់ ហុងកុង ស៊ីនជាំង និងសិទ្ធិមនុស្ស ។ លោក Ankourao បានមានប្រសាសន៍ថា ប្រទេសនីហ្សេរីយ៉ាឈរយ៉ាងរឹងមាំជាមួយប្រទេសចិន និងកោតសរសើរចំពោះការគាំទ្ររបស់ប្រទេសចិនក្នុងទិដ្ឋភាពផ្សេងៗ ។ លោក Ankourao បានមានប្រសាសន៍ បន្ថែមទៀតថា រដ្ឋសភានីហ្សេរីយ៉ាមានឆន្ទៈក្នុងការបង្កើនការផ្លាស់ប្តូរមិត្តភាពជាមួយសភាប្រជាជនចិន ៕
https://english.news.cn/africa/20220406/1ab7a2e11e1b40ce97868bdb08aa0993/c.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម