logo logo
banner1
ប្រធានរដ្ឋសភាប្រទេសឥណ្ឌូណេស៊ី៖ សេចក្តីព្រាងច្បាប់ស្តីពី ការរំលោភ បំពានផ្លូវភេទនឹងត្រូវអនុម័តក្នុងពេលឆាប់ៗខាងមុខនេះ
 

លោកស្រី Puan Maharani ប្រធានសភាតំណាងនៃសាធារណរដ្ឋឥណ្ឌូណេស៊ី

ទីក្រុងហ្សាការតា៖   កាលពីថ្ងៃព្រហស្បតិ៍ ទី០៧ ខែមេសា ឆ្នាំ២០២២ លោកស្រី Puan Maharani ប្រធានរដ្ឋសភានៃសាធារណរដ្ឋឥណ្ឌូណេស៊ី បានធានានៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរមួយថា សេចក្តីព្រាងច្បាប់ស្តីពី បទល្មើសព្រហ្មទណ្ឌរំលោភបំពានផ្លូវភេទ ឬសេចក្តីព្រាងច្បាប់ RUU TPKS នឹងត្រូវបានពិនិត្យ និងអនុម័តក្លាយជាច្បាប់នៅពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីក្រុមប្រឹក្សាច្បាប់របស់រដ្ឋសភាបានទទួលស្គាល់ការពិនិត្យពិភាក្សានៅដំណាក់កាលទី១លើសេចក្តីព្រាងច្បាប់នេះ មុននឹងដាក់ស្នើទៅរដ្ឋសភាពិនិត្យពិភាក្សានៅដំណាក់កាលទី២។

លោកស្រី Maharani បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់សមាជិក រដ្ឋសភា និងសមាជិករដ្ឋាភិបាលឥណ្ឌូណេស៊ី ក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសព្រហ្មទណ្ឌរំលោភបំពាន ផ្លូវភេទលើជនរងគ្រោះដែលបានរងការប្រមាថលើសិទ្ធិរបស់ពួកគេ។ លោកស្រី Maharani ក៏បានទទួលស្គាល់ការចូលរួមពីសកម្មជនសិទ្ធិមនុស្សនានា អង្គការក្រៅរដ្ឋាភិបាល (NGOs) ក្រុមអ្នកសិក្សាស្រាវជ្រាវ (academics) និងសាធារណជនទូទៅដែលបានជំរុញឱ្យមានច្បាប់នេះឡើង និងបានរួមចំណែកក្នុងការផ្តល់មតិយោបល់លើសេចក្តីព្រាងច្បាប់នេះ។

លោកស្រីប្រធានរដ្ឋសភារូបនេះ បានសង្ឃឹមថា សេចក្តីព្រាងច្បាប់នេះ នឹងក្លាយជាលិខិតុបករណ៍ របស់រដ្ឋដែលនឹងអាចដោះស្រាយ ការពារ និងជួយទប់ស្កាត់ជនរងគ្រោះពីការរំលោភបំពានផ្លូវភេទ។    សេចក្តីព្រាងច្បាប់នេះ ជាទូទៅត្រូវបានពិនិត្យ និងវាយតម្លៃដោយក្រុមជំនាញជាច្រើនក្រុម ដោយសារសេចក្តីព្រាងច្បាប់នេះ ត្រូវបានដាក់បញ្ចូលការសម្របសម្រួលដោយក្រុមអង្គការសង្គមស៊ីវិល រួមមាន  អង្គការមូលនិធិជួយជនរងគ្រោះ និងត្រួតពិនិត្យមើលការរំលោភបំពានផ្លូវភេទតាមប្រព័ន្ធអេឡិចត្រូនិច។ ទោះបីជាយ៉ាងណាក៏ដោយ មានទស្សនៈជាច្រើនយល់ឃើញថាត្រូវតែកែលម្អ ដោយសារសេចក្តីព្រាងច្បាប់នេះមិនមានភាពលាក់លៀមពាក់ព័ន្ធនឹងករណីចាប់រំលោភសេពសន្ថវៈ និងការពន្លូតកូនដោយបង្ខំ៕

http://ព័ត៌មានសភាអន្តរជាតិ 0៨-០4-២២- កែវ ធាវី-ឆេង ធាវី ប្រែសម្រួលពី៖ https://en.tempo.co/read/1579553/sexual-violence-bill-to-be-passed-soon-says-house-speaker-maharani



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`