logo logo
banner1
រដ្ឋសភាវៀតណាមរៀបចំសន្និសីទស្តីពីតួនាទីរបស់សភាក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព
 

លោក Tran Thanh Man ថ្លែងមតិនៅក្នុងសន្និសីទតាមរយៈប្រព័ន្ធនិម្មិត

កាលពីថ្ងៃពុធ ទី០៦ ខែមេសា ឆ្នាំ២០២២ សន្និសីទស្តីពីតួនាទីរបស់សភាក្នុងការអនុវត្តគោលដៅ អភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព (SDGs) ត្រូវបានរៀបចំទាំងទម្រង់ផ្ទាល់ និងតាមរយៈប្រព័ន្ធនិម្មិត ។ ព្រឹត្តិការណ៍នេះត្រូវបានប្រារព្ធឡើងដោយមានការចូលរួមពី គណៈកម្មាធិការទំនាក់ទំនងខាងក្រៅនៃរដ្ឋសភាសាធារណរដ្ឋសង្គមនិយមវៀតណាម, គណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ សម្រាប់អាស៊ី និងប៉ាស៊ីហ្វិក កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) និងសហភាពអន្តរសភា (IPU)។

ថ្លែងមតិនៅក្នុងសន្និសីទនេះ លោក Tran Thanh Man អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានចាត់ទុកការអភិវឌ្ឍប្រកបដោយនិរន្តរភាពជាតម្រូវការបន្ទាន់ ហើយជានិន្នាការជៀសមិនរួចក្នុងដំណើរ ការអភិវឌ្ឍន៍នៃប្រទេសនីមួយៗ ។ លោក Man បានកត់សម្គាល់ថា ចំពោះប្រទេសវៀតណាមការអភិវឌ្ឍ លឿន និងការអភិវឌ្ឍប្រកបនិរន្តរភាពត្រូវបានចាត់ទុកថាជាភារកិច្ចស្នូល និងជាគោលដៅនៃគោលនយោបាយ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមទាំងអស់ ។ ក្នុងអំឡុងពេលនៃការអនុវត្តការងារនេះ សភារបស់ប្រទេសបានដើរ តួនាទីយ៉ាងសំខាន់ ក្នុងការកសាងស្ថាប័ន និងការសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាពលើផ្នែកសេដ្ឋកិច្ច នយោបាយ វប្បធម៌ សង្គម និងបរិស្ថាន ។ លោក Man បានមានប្រសាសន៍ថា រដ្ឋសភាវៀតណាម បានពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ ដើម្បីបង្កើនការចែករំលែកបទពិសោធន៍ ការចូលរួម យ៉ាងសកម្មក្នុងយន្ត ការកិច្ចសហប្រតិបត្តិការសភាពហុភាគី និងតំបន់ ដើម្បីជំរុញការអនុវត្តការប្តេជ្ញាចិត្តទាក់ទងនឹងការអភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំងការប្រែប្រួលអាកាសធាតុ និងបានចូលរួមចំណែកលើកសំណើ ដើម្បីបង្កើនសកម្មភាពរបស់សភានៃប្រទេសនានាឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព។

ក្នុង​សុន្ទរកថា​នោះ លោក Martin Chungong អគ្គលេខាធិការ IPU បានបញ្ជាក់ថា សភាមានតួនាទី សំខាន់ក្នុងការសម្រេច SDGs ការត្រួតពិនិត្យ និងការជំរុញឱ្យរដ្ឋាភិបាលមានសកម្មភាពខ្លាំងក្លា ។  លោក Chungong បានមានប្រសាសន៍ថា ក្នុងអំឡុងពេលដំណើរការនៃការអនុវត្ត SDGs សមាជិកសភាមានសារៈសំខាន់ក្នុងការជួយធានានូវអាទិភាព ទាក់ទងនឹងការប្តេជ្ញាចិត្តនៃការអភិវឌ្ឍប្រកបដោយចីរភាព ក៏ដូចជាការសម្របសម្រួលយ៉ាង ជិតស្និទ្ធក្នុងការអនុវត្តគោលដៅជាក់ស្តែង ៕

http://ព័ត៌មានសភាអន្តរជាតិ ០៧-០៤-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://en.vietnamplus.vn/conference-highlights-parliaments-role-in-realisation-of-sdgs/224676.vnp



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`