logo logo
banner1
អគារសភាដែលសាងសង់ដោយមូលនិធិរបស់ប្រទេសចិន សម្រាប់ប្រទេសស៊ីមបាវ៉េ ត្រូវបានសាងសង់រួចរាល់
 

អគារសភាថ្មីរបស់សាធារណរដ្ឋស៊ីមបាវ៉េ ដែលជាអំណោយរបស់សាធារណរដ្ឋប្រជាមានិតចិន

កាលពីថ្ងៃអង្គារ ទី០៥ ខែមេសា ឆ្នាំ២០២២ រដ្ឋមន្រ្តីក្នុងគណៈរដ្ឋមន្រ្តីបានឱ្យដឹងថា អគារសភាថ្មីដែលផ្តល់ ដោយមូលនិធិរបស់សាធារណរដ្ឋប្រជាមានិតចិននៅតំបន់ Mt Hampden ដែលមានចម្ងាយប្រហែល ២៥គីឡូ ម៉ែត្រ ស្ថិតនៅទិសភាគពាយព្យនៃរដ្ឋធានីហារ៉ារ៉េ ជិតនឹងបញ្ចប់ដោយនៅសល់តែរចនាសម្ព័ន្ធខាងក្រៅខ្លះៗ ប៉ុណ្ណោះ ។ លោក July Moyo រដ្ឋមន្ត្រីក្រសួងសាធារណការ និងរដ្ឋាភិបាលមូលដ្ឋានរបស់សាធារណរដ្ឋស៊ីមបាវ៉េ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ក្រុមហ៊ុនម៉ៅការ Shanghai Construction Group របស់សាធារណរដ្ឋប្រជាមានិត ចិន ឥឡូវនេះកំពុងធ្វើការលើផ្នែកខាងក្រៅនៃអគារ ខណៈដែលផ្នែកខាងក្នុងត្រូវបានបំពាក់ដោយគ្រឿងសង្ហារឹម និងឧបករណ៍រួចហើយ ។ ការសាងសង់អគារសភាថ្មីនេះ បានចាប់ផ្តើមនៅឆ្នាំ២០១៨ ។ អគារសភាថ្មីនេះកម្ពស់ ៦ជាន់កំពុងត្រូវបានសាងសង់ដោយរដ្ឋាភិបាលចិនជា អំណោយដល់សាធារណរដ្ឋស៊ីមបាវ៉េ ៕

https://english.news.cn/africa/20220406/1ab7a2e11e1b40ce97868bdb08aa0993/c.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`