លោក Vyacheslav Volodin ប្រធានរដ្ឋសភាសហព័ន្ធរុស្ស៊ី
ទីក្រុងយ៉េរ៉េវ៉ាន់៖ លោក Vyacheslav Volodin ប្រធានរដ្ឋសភាសហព័ន្ធរុស្ស៊ី បានអះអាងថា ការដាក់ទណ្ឌ កម្មរបស់សហរដ្ឋអាមេរិក មកលើប្រទេសរុស្ស៊ី មិនគ្រាន់តែបានបរាជ័យក្នុងការដកប្រព័ន្ធហិរញ្ញវត្ថុរបស់ប្រទេស រុស្ស៊ីប៉ុណ្ណោះទេ ប៉ុន្តែ ជាក់ស្តែងបានធ្វើឱ្យប្រជាពលរដ្ឋអាមេរិកាំងរងគ្រោះទៅវិញ។ ផែនការរបស់រដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោនត្រូវបានបរាជ័យ។ លោក Volodin បានថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយតាមបណ្តាញទំនាក់ ទំនងសង្គមថា ការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរមកលើប្រទេសរុស្ស៊ីមិនបានជោគជ័យឡើយ។ ក្រុមមន្ត្រីជាន់ខ្ពស់ របស់រដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងតែសង្ឃឹមថា នឹងបំផ្លាញសេដ្ឋកិច្ច និងកាត់ផ្តាច់ប្រព័ន្ធហិរញ្ញវត្ថុរបស់ ប្រទេសរុស្ស៊ីបាន។ ប្រធានរដ្ឋសភារុស្ស៊ីរូបនេះ បានអះអាងបន្ថែមទៀតថា ប្រទេសរុស្ស៊ីមានធនធានគ្រប់គ្រាន់ សម្រាប់បំពេញកាតព្វកិច្ចរបស់ខ្លួននៅក្នុងអន្តរការណ៍នេះ ទោះបីជាស្ថិតក្នុងលក្ខខណ្ឌទណ្ឌកម្មយ៉ាងណាក៏ដោយ៕
https://armenpress.am/eng/news/1079903/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម