logo logo
banner1
ប្រធានសភាតំណាងសហរដ្ឋអាមេរិកគ្រោងធ្វើទស្សនកិច្ច នៅប្រទេសជប៉ុននៅចុងសប្តាហ៍ខាងមុខនេះ
 

លោកស្រី Nancy Pelosi ប្រធានសភាតំណាងសហរដ្ឋអាមេរិក

ទីក្រុងតូក្យូ៖ លោកស្រី Nancy Pelosi ប្រធានសភាតំណាងសហរដ្ឋអាមេរិកគ្រោងធ្វើទស្សនកិច្ច នៅប្រទេសជប៉ុន នៅចុងសប្តាហ៍ខាងមុខនេះ នេះបើតាមព័ត៌មានដែលទទួលបានកាលពីថ្ងៃពុធ ទី០៦ ខែមីនា ឆ្នាំ២០២២។ ប្រភពព័ត៌មានមួយចំនួនពីរាជរដ្ឋាភិបាល និងសភាតំណាងប្រទេសជប៉ុនបានឱ្យ ដឹងថា លោកស្រីប្រធានសភាតំណាងសហរដ្ឋអាមេរិករូបនេះ ត្រូវបានគេមើលឃើញថា នឹងជួបពិភាក្សាការងារជាមួយមន្ត្រីជាន់ខ្ពស់ជប៉ុនជាច្រើនរូប ដែលរួមមាន លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន និងលោក Hiroyuki Hosoda ប្រធានសភាតំណាងប្រទេសជប៉ុន (សភាជាន់ទាប)។

ថ្នាក់ដឹកនាំសភានៃប្រទេសទាំងពីរ ត្រូវបានគេរំពឹងថា នឹងផ្លាស់ប្តូរមតិយោបល់គ្នាលើបញ្ហាឈ្លាន ពានរបស់ប្រទេសរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន និងស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសចិន និង បញ្ជាក់បន្ថែមអំពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងប្រទេសជប៉ុន និងសហរដ្ឋអាមេរិក។ លោកស្រី Pelosi គឺជាបុគ្គល ១ រូប ដែលមានឥទ្ធិពលខ្លាំងនៅក្នុងគណបក្សប្រជាធិបតេយ្យរបស់សហរដ្ឋអារមេរិក ដែលមានឥទ្ធិពលលើលោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិក។

កាលពីថ្ងៃពុធ ទី០៦ ខែមីនា ឆ្នាំ២០២២ លោក Hirokazu Matsuno រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីជប៉ុន បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា ការសម្របសម្រួលនៃទស្សនកិច្ចរបស់លោកស្រី Nancy Pelosi នេះ គឺកំពុងតែដំណើរការរវាងរាជរដ្ឋាភិបាលទីក្រុងតូក្យូ និងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន៕

http://ព័ត៌មានសភាអន្តរជាតិ 0៧-០4-២២- កែវ ធាវី-ឆេង ធាវី ប្រែសម្រួលពី៖ https://www.nippon.com/en/news/yjj2022040600432/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`