logo logo
banner1
សមាជិកសភាអឺរ៉ុប អំពាវនាវឱ្យបន្ថែមការគាំទ្រចំពោះអ៊ុយក្រែន និងបន្ថែម ទណ្ឌកម្មចំពោះរុស្ស៊ី
 

កាលពីព្រឹកថ្ងៃពុធ ទី៦ ខែមេសា ឆ្នាំ២០២២ សមាជិកសភាអឺរ៉ុបបានពិភាក្សាគ្នាអំពីការបិទបញ្ចប់កិច្ចប្រជុំរបស់ក្រុមប្រឹក្សា (The European Council) ថ្ងៃទី២៤-២៥ ខែមីនា ឆ្នាំ២០២២ និងអំពី      វឌ្ឍនភា​ព នៃស្ថានភាពសង្រ្គាមក្នុងប្រទេសអ៊ុយក្រែន។ ក្នុងឱកាសនោះ សមាជិកសភាអឺរ៉ុបបានអំពាវនាវឱ្យបង្កើនទណ្ឌកម្មចំពោះសហព័ន្ធរុស្ស៊ី បង្កើនការគាំទ្រចំពោះសាធារណរដ្ឋអ៊ុយក្រែន និងបង្កើនការពឹងផ្អែករបស់សហភាពអឺរ៉ុបលើថាមពលពីខាងក្រៅ។

លោកCharles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុប បានផ្ញើសារផ្ទាល់ ទៅកាន់កងទ័ពរុស្ស៊ីដែលពាក់ព័ន្ធនឹងឧក្រឹដ្ឋកម្មសង្រ្គាមថា​ ៖ ”ប្រសិនបើអ្នកមិនចង់ក្លាយជាឧក្រឹដ្ឋជន សូមអ្នកបញ្ឈប់ការច្បាំង ចាកចេ​ញពីសមរភូមិ”។ លោកMichel ក៏បានលើកឡើងផងដែរអំពីតម្រូវការនៃការដាក់ទណ្ឌកម្មបន្ថែមទៀត៖       វិធានការ (ទណ្ឌកម្ម) ចំពោះការ (ការនាំចេញ) ប្រេងឥន្ធនៈនិងឧស្ម័ន (របស់រុស្ស៊ី) មិនយូរមិនឆាប់ទេ នឹងត្រូវចេញជារូបរាង”។ ពាក់ព័ន្ធនឹងបញ្ហាសាធារណរដ្ឋប្រជាមានិតចិន លោកប្រធានក្រុមប្រឹក្សាអឺរ៉ុប បានថ្លែងថា ៖ ”យើងត្រូវជំរុញអាជ្ញាធរចិន មិនឱ្យគាំទ្រសង្រ្គាមក្នុងប្រទេសអ៊ុយក្រែន និងចូលរួមអនុវត្តទណ្ឌកម្មប្រឆាំងរុស្ស៊ី។”

លោកស្រីUrsula von der Leyen ប្រធានគណៈកម្មាធិការអឺរ៉ុប (The European Commission)  បានថ្លែងថា ៖ ”មានប្រជាពលរដ្ឋជាច្រើនត្រូវបានសម្លាប់ក្នុងតំបន់Bucha។ យើងត្រូវតែឱ្យអ្នកប្រព្រឹត្តិអំពើដ៏អមនុស្សធម៌នេះទទួលខុសត្រូវចំពោះមុខច្បាប់”។ ពាក់ព័ន្ធនឹងកញ្ចប់ទណ្ឌកម្មថ្មីទៅលើប្រទេសរុស្ស៊ី លោកស្រីUrsula បានថ្លែងថា យើងត្រូវបង្កើនការដាក់សម្ពាធលើលោកប្រធានាធិបតីពូទីន និងត្រូវកាត់បន្ថយជម្រើសនយោបាយ និងសេដ្ឋកិច្ចរបស់ប្រទេសរុស្ស៊ី ហើយទណ្ឌកម្មនៅពេលនេះ មិនជាទណ្ឌកម្មចុងក្រោយរបស់យើងឡើយ។ លោកស្រីUrsula បានថ្លែងបន្ថែមទៀតថា យើងត្រូវសម្លឹងមើលការដាក់ទណ្ឌកម្មលើប្រេងឥន្ធនៈ កាត់ផ្តាច់ចរន្តចំណូលឥន្ធនៈ បាសាណីភូត (Fossil Fuel) របស់រុស្ស៊ី។

សមាជិកសភាអឺរ៉ុបមួយចំនួនបានបញ្ចេញយោបល់ថា កំណើនដ៏ខ្ពស់នៃតម្លៃថាមពលបានបង្កការ លំបាកដល់ប្រទេសនីមួយៗក្នុងសហភាពអឺរ៉ុប ក្នុងទំហំខុសៗគ្នាហើយប្រទេសខ្លះបានរងផលប៉ះពាល់ខ្លាំងមែនទែន ដូច្នេះសហភាពអឺរ៉ុប គួរតែផ្តល់ជំនួយដល់ប្រទេសទាំងឡាយណាដែលកំពុងរងប៉ះពាល់យ៉ាងខ្លាំង៕

http://ព័ត៌មានអង្គការសភាអន្តរជាតិ ០៧-០៤-២២- មាស តូនី ប្រែសម្រួលពី៖ https://www.europarl.europa.eu/news/en/press-room/20220406IPR26802/meps-call-for-more-support-for-ukraine-and-further-sanctions-against-russia



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`