logo logo
banner1
ថវិកាសហភាពអឺរ៉ុបឆ្នាំ២០២៣ គួរផ្តោតលើបញ្ហាអាទិភាពនានា ដែលក្នុងនោះរួមមាន ការដោះស្រាយបញ្ហាបង្កឡើងដោយសង្រ្គាមក្នុងប្រទេសអ៊ុយក្រែន ផងដែរ
 

យោងតាមសមាជិកសភាអឺរ៉ុប ថវិកាសហភាពអឺរ៉ុបឆ្នាំ២០២៣ គួរផ្តោតលើបញ្ហាអាទិភាពសំខាន់ៗដូចជា ការស្តារសេដ្ឋកិច្ច សុខាភិបាល សកម្មភាពយុវជននិងអាកាសធាតុ និងផលប៉ះពាល់ ដែលកើតចេញពីទង្វើឈ្លានពានក្នុង សាធារណរដ្ឋអ៊ុយក្រែន។

កាលពីថ្ងៃអង្គារ ទី៥ ខែមេសា ឆ្នាំ២០២២ សហភាអឺរ៉ុបបានអនុម័តនូវសេចក្តីសម្រេចមួយអំពាវ នាវឱ្យថវិកាអនាគតរបស់សហភាពអឺរ៉ុប ត្រូវស៊ីសង្វាក់គ្នាជាមួយនឹងអាទិភាពនយោបាយរបស់សហភាពអឺរ៉ុប នៃការលើកកម្ពស់វិស័យសុខាភិបាលក្នុងសហភាពអឺរ៉ុប ធ្វើបានជោគជ័យនូវដំណើរនៃការផ្លាស់ប្តូរទៅកាន់ការប្រើប្រាស់ប្រព័ន្ធឌីជីតាល់និងការថែរក្សាបរិស្ថាន ជំរុញការអភិវឌ្ឍប្រកបដោយចីរភាព(ដែលមានលក្ខណៈយុត្តិធម៌ និងគិតគូរដល់ទាំងអស់គ្នា) និងពន្លឿនការងើបឡើងវិញនៃសេដ្ឋកិច្ច ដែលក្នុងនោះ រួមមានផងដែរនូវការបង្កើនការគាំទ្រចំពោះសហគ្រាសធុនតូច និងមធ្យម។ សេចក្តីសម្រេចនេះទទួលបាន៤៦៣សំឡេងគាំទ្រ ៧១ជំទាស់ និង៩៧អនុបវាទ។ សមាជិកសភាអឺរ៉ុប បានទាមទារឱ្យមានការវិនិយោគលើការលើកម្ពស់ការអនុវត្តនីតិរដ្ឋ លើកកម្ពស់តម្លៃរបស់សហភាពអឺរ៉ុប និងលើកកម្ពស់សិទ្ធិជាមូលដ្ឋាន។ សមាជិកសភាអឺរ៉ុបក៏ចង់ផ្តល់ថវិកាផងដែរ ដើម្បីបង្កើតឱកាសធំជាងពេលបច្ចុប្បន្នសម្រាប់មនុស្សគ្រប់រូប ជាពិសេសចំពោះប្រជាជនវ័យក្មេង និងដើម្បីធ្វើឱ្យសហភាពអឺរ៉ុបក្លាយជាតួអង្គគោលនយោបាយបរទេសដែលមានឥទ្ធិពលខ្លាំងជាងមុន។

សមាជិកសភាអឺរ៉ុបបានកត់សម្គាល់ថា ទោះបីជាមានសញ្ញាណនៃការបន្តលើកកម្ពស់កំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០២២ក៏ដោយ ក៏គេនៅតែសង្កេតឃើញថា ចក្ខុវិស័យនៃកំណើនសេដ្ឋកិច្ចនៅតែមានភាពមិន ច្បាស់លាស់​ មិនច្បាស់លាស់ដោយសារការអាក់រអួលនៃបណ្ដាញផ្គត់ផ្តង់ផលិតកម្ម កំណើនតម្លៃថាមពល អតិផរណាជាបន្តបន្ទាប់ ការបន្តឆ្លងនៃជំងឺកូវីដ-១៩ និងផលលំបាកនៃសង្គ្រាមឈ្លានពានក្នុងប្រទេសអ៊ុយ​ក្រែន។ ដូច្នេះហើយ ថវិកាសហភាពអឺរ៉ុបឆ្នាំ២០២៣ គួរដើរតួនាទីសំខាន់មួយក្នុងការពង្រឹងសេដ្ឋកិច្ចរបស់ សហភាពអឺរ៉ុប។​ សេចក្តីសម្រេចខាងលើបានលើកឡើងថា ​វិបត្តិជំងឺឆ្លងកូវីដ-១៩ បានដាក់បន្ទុកយ៉ាងធ្ងន់ធ្ងរមិនធ្លាប់មានចំពោះប្រព័ន្ធសុខាភិបាលសាធារណៈ និងបង្កើតផលប៉ះពាល់អវិជ្ជមានធ្ងន់ធ្ងរចំពោះ ពលរដ្ឋវ័យក្មេង ទាំងចំពោះការងារនាពេលអនាគត លក្ខខណ្ឌការងារ និងសុខភាពផ្លូវចិត្ត។ សមាជិកសភាអឺរ៉ុប បានស្វាគមន៍ចំពោះការផ្តល់អាទិភាពលើគោលនយោបាយសុខាភិបាលរបស់សហភាពអឺរ៉ុប…៕

http://ព័ត៌មានអង្គការសភាអន្តរជាតិ ០៦-០៤-២២- មាស តូនី ប្រែសម្រួលពី៖ https://www.europarl.europa.eu/news/en/press-room/20220401IPR26533/eu-budget-



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`