logo logo
banner1
ប្រធានរដ្ឋសភារុស្ស៊ីថ្លែងថា ប្រទេសលោកខាងលិចប្រឌិតរឿងនៅ ក្រុង Bucha ប្រទេសអ៊ុយក្រែន ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះប្រទេសរុស្ស៊ី
 

លោក Vyacheslav Volodin ប្រធានរដ្ឋសភានៃសហព័ន្ធរុស្ស៊ី

ទីក្រុងឡុង៖ ថ្នាក់ដឹកនាំកំពូលនៃរដ្ឋសភាសហព័ន្ធរុស្ស៊ីបានថ្លែងកាលពីថ្ងៃអង្គារ ទី០៥ ខែមីនា ឆ្នាំ២០២២ ថា ព័ត៌មានការសម្លាប់ប្រជាពលរដ្ឋស៊ីវិលនៅក្រុង Bucha ប្រទេសអ៊ុយក្រែន គឺជាផ្នែកមួយនៃការប៉ុនប៉ងបោក ប្រាស់របស់ក្រុមប្រទេសលោកខាងលិច ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះប្រទេសរុស្ស៊ី។ លោក Vyacheslav Volodin ប្រធានរដ្ឋសភាសហព័ន្ធរុស្ស៊ី (State Duma) បានថ្លែងថា «ការប្រឌិតអំពីស្ថានការណ៍នៅក្រុង Bucha នេះ ជាការបង្កជម្លោះមួយមានចេតនាបង្ខូចកេរ្តិ៍ឈ្មោះប្រទេសរុស្ស៊ី»។ លោក Volodin បានថ្លែងទៀតថា រដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលទីក្រុងព្រុចសែល គឺជាអ្នកនិពន្ធ និងជាអ្នកដឹកនាំរឿង ហើយទីក្រុងកៀវ គឺជាតួអង្គសម្តែង។ ចាប់តាំងពីកងទ័ពរុស្ស៊ីដកចេញពីក្រុង និងភូមិមួយចំនួននៅជុំវិញរដ្ឋធានីកៀវប្រទេស អ៊ុយក្រែនកាលពីសប្តាហ៍មុនមក កងទ័ពប្រទេសអ៊ុយក្រែនបានបង្ហាញជូនក្រុមអ្នកសារព័ត៌មាននូវអ្វីដែលពួកគេ អះអាងថា ជាជនស៊ីវិលដែលត្រូវបានសម្លាប់ដោយកងកម្លាំងយោធារបស់ប្រទេសរុស្ស៊ី ផ្ទះសម្បែងជាច្រើនខ្នង  និងរថយន្តជាច្រើនគ្រឿងត្រូវបានដុតបំផ្លាញដោយកងទព័ពរុស្ស៊ី៕

https://news.yahoo.com/russian-parliament-speaker-says-west-063535873.html?guccounter=1&guce_referrer=aHR0cHM6Ly93d3cuZ29vZ2xlLmNvbS8&guce_referrer_sig=AQAAACjDMxWN-iMqYivclihfDnGkADlIgzqa7IwKBDeputbSU59SQJwUuJaoqve4lCYGeLX0mu6MPMuNfCD4p60tEJqQIuN-wGnTaeiqeFVsPPxg8K3MECvuOpQyeWTNPxwFR17k0-9kdH_vDuzUpcDa-M0GMITJMeWqIuMl77kkQe-S



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`