logo logo
banner1
លោក Ranjith Siyambalapitiya អនុប្រធានរដ្ឋសភា ប្រទេសស្រីលង្កាលាលែងពីតំណែង
 

លោក Ranjith Siyambalapitiya អនុប្រធានរដ្ឋសភាប្រទេសស្រីលង្កា

កាលពីថ្ងៃអង្គារ ទី០៥ ខែមីនា ឆ្នាំ២០២២ រដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យ ស្រីលង្កាបានបើកសម័យប្រជុំរដ្ឋសភាលើកដំបូងរបស់ខ្លួន ចាប់តាំងពីការដាក់រដ្ឋក្នុងស្ថានភាពអាសន្ន    ខណៈដែលប្រទេសនេះកំពុងស្វែងរកវិធានការដោះស្រាយបញ្ហាបាតុកម្ម និងការបន្តទាមទារឱ្យប្រធានា-                ធិបតីប្រទេសស្រីលង្កាលាលែងពីតំណែងដោយសារវិបត្តិសេដ្ឋកិច្ចកាន់តែអាក្រក់។  លោក Gotabaya Rajapaksa ប្រធានាធិបតីប្រទេសស្រីលង្កាបានថ្លែងថា លោកនឹងមិនលាលែងពីតំណែងឡើយ ប៉ុន្តែ បានត្រៀមផ្ទេរតំណែងនេះ ទៅឱ្យរដ្ឋាភិបាលគណបក្សនយោបាយណាមួយដែលទទួលបានអាសនៈ ១១៣ នៅក្នុងសភា។

កាលពីថ្ងៃអង្គារ ទី០៥ ខែមីនា ឆ្នាំ២០២២ យ៉ាងហោចណាស់ក៏មានសមាជិកសភាស្រីលង្កា ៤១ រូប ដែរ បានដើរចេញពីរដ្ឋាភិបាលចម្រុះដែលកំពុងកាន់អំណាច ដោយសារវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ។ ការដើរចេញពីរដ្ឋាភិបាលរបស់លោកប្រធានាធិបតី  Gotabaya Rajapaksa នេះ បានធ្វើឡើងដោយក្រុមសមាជិកសភាសំឡេងភាគតិច ដែលបានតស៊ូប្រឆាំងនឹងវិបត្តិសេដ្ឋកិច្ច ដែលកំពុងតែអាក្រក់ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ។

កាលពីថ្ងៃចន្ទ ទី០៤ ខែមីនា ឆ្នាំ២០២២ លោកប្រធានាធិបតី  Rajapaksa បានរំលាយគណៈរដ្ឋ មន្ត្រីរបស់លោក និងបានស្វែងរកការបង្កើតរដ្ឋាភិបាលឯកភាពមួយ ក្នុងស្ថានភាពចលាចលជាសាធារណៈកាន់តែខ្លាំងឡើង លើការដោះស្រាយវិបត្តិសេដ្ឋកិច្ច ដែលកំពុងជាប់បំណុលធ្ងន់របស់ក្រុមគ្រួសារអ្នកកាន់អំណាចដែលបាននាំទៅរកភាពខ្វះខាតស្បៀង និងប្រេងឥន្ធនៈ។

ការដែលរដ្ឋាភិបាលប្រទេសស្រីលង្កាធ្លាក់ចូលទៅក្នុងបញ្ហាកាន់តែជ្រៅនេះ បានជំរុញឱ្យលោក Ali Sabry រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលាលែងពីតំណែង មួយថ្ងៃ បន្ទាប់ពីការចូលកាន់តំណែងរបស់លោក៕

http://ព័ត៌មានសភាអន្តរជាតិ 0៦-០4-២២- កែវ ធាវី-ឆេង ធាវី ប្រែសម្រួលពី៖ https://www.deccanherald.com/international/sri-lanka-economic-crisis-live-rajapaksa-emergency-violence-protest-cabinet-economy-colombo-student-injured-social-media-ban-democracy-markets-loan-stocks-1097761.html#1



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`