logo logo
banner1
គណបក្សរបស់លោក Vucic ទទួលបានសំឡេងច្រើនជាងគេនៅក្នុងការបោះឆ្នោតសភា
 

លោក Aleksandar Vucic ប្រធានាធិបតីនៃសាធារណរដ្ឋស៊ែប៊ី

លទ្ធផលបឋមដែលចេញផ្សាយដោយគណៈកម្មាធិការបោះឆ្នោតនៃសាធារណរដ្ឋស៊ែប៊ី (RIK) កាល ពីល្ងាចថ្ងៃចន្ទ ទី០៤ ខែមេសា​ ឆ្នាំ២០២២ បានបង្ហាញថា លោក Aleksandar Vucic ប្រធានាធិបតី ស៊ែប៊ីបច្ចុប្បន្ន បានឈ្នះការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ខណៈដែលគណបក្ស Serbian Progressive Party (SNS) ដែលជាគណបក្សកំពុងកាន់អំណាចរបស់លោក Vucic ទទួលបានសំឡេងច្រើនជាងគេនៅក្នុងការបោះឆ្នោតសភា ។

របាយការណ៍របស់ RIK បន្ទាប់ពីរាប់សន្លឹកឆ្នោតតាមការិយាល័យបោះឆ្នោតចំនួន ៨,០៣០ ក្នុងចំណោម ៨,២៥៥ ការិយាល័យបោះឆ្នោតបានឱ្យដឹងថា លោក Vucic ទទួលបានសំឡេងគាំទ្រចំនួន ៥៨.៥៩% នៃសន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ដែលអាចឱ្យគាត់ទទួលបានជ័យ ជម្នះក្នុងជុំទីមួយ នាំមុខបេក្ខជនលំដាប់ទី២ លោក Zdravko Ponos ដែលជាអតីតប្រធានអគ្គសេនាធិការ ស៊ែប៊ីដែលទទួលបាន ១៨.៣២% ។ លើសពីនេះទៅទៀត គណបក្ស SNS បានឈ្នះ ៤២.៩៧% នៃសំឡេង សម្រាប់សភាដែលទទួលបានអាសនៈចំនួន ១១៩អាសនៈ ក្នុងចំណោម ២៥០អាសនៈ និងអនុញ្ញាតឱ្យគណបក្សកាន់អំណាចរបស់ប្រទេសស៊ែប៊ីមួនេះ បង្កើតរដ្ឋាភិបាលថ្មីរួមគ្នាជាមួយដៃគូចម្រុះតូចៗ ។ ដៃគូ សម្ព័ន្ធ ភាពរបស់គណបក្ស SNS គឺគណបក្សសង្គមនិយមស៊ែប៊ី (SPS) បានឈ្នះ ១១.៥% នៃសំឡេងឆ្នោតស្នើនឹង ៣២អាសនៈ ហើយទំនងជានឹងចូលរួមនៅក្នុងសភាថ្មីរួមគ្នាជាមួយសម្ព័ន្ធ Hungarians of Vojvodina ដែលទទួលបាន៦អាសនៈ ។ សម្ព័ន្ធប្រឆាំង “United for the Victory of Serbia” បានទទួល សំឡេងច្រើនជាងគេទីពីរនៅក្នុងការ បោះឆ្នោតសភា ជាមួយនឹងសំឡេង ១៣.៥៧% ស្នើនឹង ៣៨អាសនៈ។

កាលពីថ្ងៃអាទិត្យ ទី០៣ ខែមេសា លោក Vucic បានប្រកាសរួចហើយនូវជ័យជម្នះសម្រាប់ខ្លួនលោក និងគណបក្សរបស់លោក ដោយសន្យារក្សាសន្តិភាព និងស្ថិរភាព ទំនាក់ទំនងអ្នកជិតខាងល្អ ការបន្តសមាហរណកម្មសហភាពអឺរ៉ុប និងការពង្រឹងភាពជាដៃគូប្រពៃណីរបស់ប្រទេស ដូចជាប្រទេសចិន និងរុស្ស៊ីជាដើម ។ RIK មានកាតព្វកិច្ចប្រកាសលទ្ធផលចុងក្រោយ ក្នុងរយៈពេល ៩៦ម៉ោងបន្ទាប់ពីការបិទការិយាល័យបោះឆ្នោត ៕

http://ព័ត៌មានសភាអន្តរជាតិ ០៦-០៤-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://english.news.cn/20220405/fd43de40040d49a3a3f994d0aa3b82d0/c.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`