លោក Recep Tayyip Erdogan ប្រធានាធិបតីនៃសាធារណរដ្ឋតួកគី
លោក Recep Tayyip Erdogan ប្រធានាធិបតីនៃសាធារណរដ្ឋតួកគី បានរិះគន់ការសម្រេចចិត្តរបស់លោក Kais Saied ប្រធានាធិបតីនៃសាធារណរដ្ឋទុយនីស៊ី ក្នុងការរំលាយសភារបស់ប្រទេស ។ លោក Erdogan បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរកាលពីយប់ថ្ងៃចន្ទ ទី០៤ ខែមេសា ឆ្នាំ២០២២ ថា “ការរំលាយសភា ដែលរាប់បញ្ចូលទាំងមន្ត្រីជាប់ឆ្នោតក្នុងប្រទេសទុយនីស៊ី បាន នាំឱ្យប្រទេសតួកគីមានការព្រួយបារម្ភ” ។
លោក Erdogan បានសម្តែងការព្រួយបារម្ភចំពោះការស៊ើបអង្កេតប្រឆាំងនឹងសមាជិកសភាដែលបានចូលរួមសម័យប្រជុំតាមប្រព័ន្ធនិម្មិត ដើម្បីដកហូតក្រឹត្យរបស់លោកប្រធានាធិបតី Saied ។ លោកប្រធានាធិបតីតួកគីបានមានប្រសាសន៍ថា ប្រទេសរបស់លោកយកចិត្តទុកដាក់ចំពោះការអនុវត្តតាមផែន ទីបង្ហាញផ្លូវសម្រាប់ការបោះឆ្នោតនៅក្នុងប្រទេសទុយនីស៊ី ។ លោក Erdogan បានសង្កត់ធ្ងន់ថា ការគាំទ្ររបស់ប្រទេសតួកគី ចំពោះប្រទេសទុយនីស៊ីនឹងបន្តក្នុងអំឡុងពេលដ៏សំខាន់នេះ ។ លោក Saied បាន អំពាវនាវឱ្យអាជ្ញាធរជាន់ខ្ពស់ឯករាជ្យសម្រាប់ការបោះឆ្នោត ត្រៀមខ្លួនដើម្បីរៀបចំការបោះឆ្នោតនីតិប្បញ្ញត្តិ ដែលនឹងធ្វើឡើងនៅថ្ងៃទី១៧ ខែធ្នូ ។ កាលពីសប្តាហ៍មុន លោក Saied បានប្រកាសរំលាយសភាតំណាង ប្រជាជន ។ គណបក្សឥស្លាមនិយម Tunisia Ennahda (Renaissance) របស់ប្រទេសទុយនីស៊ី កាល ពីថ្ងៃចន្ទទី០៤ ខែមេសា បានសម្តែងការប្រឆាំងរបស់ខ្លួនចំពោះការរំលាយសភាទុយនីស៊ី ។
កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ លោក Saied បានបញ្ចប់តំណែងអតីតនាយករដ្ឋមន្ត្រីលោក Hichem Mechich និងផ្អាកសកម្មភាពទាំងអស់របស់សភា ។ សមាជិកសភាជាងពាក់កណ្តាលនៃសមាជិកសភាទុយនីស៊ីចំនួន ២១៧រូប បានបោះឆ្នោតកាលពីថ្ងៃទី៣០ ខែមីនា នៅក្នុងសម័យប្រជុំតាមប្រព័ន្ធនិម្មិត លុបចោលក្រឹត្យរបស់ប្រធានាធិបតីដែលបញ្ឈប់មុខងាររបស់សភា ៕
http://ព័ត៌មានសភាអន្តរជាតិ ០៦-០៤-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://english.news.cn/europe/20220405/645c72ab058b423aa8a2ee7bb12b7caf/c.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម