logo logo
banner1
តុលាការកំពូលប៉ាគីស្ថាន ស្វែងរកកំណត់ត្រានៃដំណើរការរបស់រដ្ឋសភាលើញតិ្តសម្តែងការមិនទុកចិត្ត
 

លោក Umar Ata Bandial ប្រធានចៅក្រម

កាលពីថ្ងៃអង្គារ ទី០៥ ខែមេសា ឆ្នាំ២០២២ តុលាការកំពូលនៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន បានស្វែងរក កំណត់ត្រារដ្ឋសភាជុំវិញរឿងញតិ្តសម្តែងការមិនទុកចិត្តចំពោះលោកនាយករដ្ឋមន្ត្រី Imran Khan ។ កាលពីថ្ងៃ អាទិត្យ ទី០៣ ខែមេសា លោក Qasim Khan Suri អនុប្រធានរដ្ឋសភាបានសម្រេចថា ញត្តិនេះបានផ្សារភ្ជាប់ជា មួយនឹង “ការឃុបឃិតជាមួយបរទេស” ដើម្បីផ្តួល រំលំរដ្ឋាភិបាល ដូច្នេះហើយញត្តិនេះមិនអាចរក្សាបានឡើយ ។ ប៉ុន្មាននាទីក្រោយមក លោកប្រធានាធិបតី Arif Alvi បានប្រកាសរំលាយសភាតាមការណែនាំរបស់លោកនាយក រដ្ឋមន្ត្រី Imran Khan ។ តុលាការកំពូលក្នុងរយៈពេលប៉ុន្មានម៉ោង បានធ្វើការជូនដំណឹងអំពីសេចក្តីសម្រេចរបស់ សភា ហើយចៅក្រមដែលមានសមាជិកចំនួន ៥រូប បានចាប់ផ្តើមសវនាការលើករណីនេះកាលពីថ្ងៃចន្ទ ទី០៤ ខែ មេសា ។ ចៅក្រមទាំង ៥រូប រួមមានចៅក្រម Ijazul Ahsan, ចៅក្រម Mohammad Ali Mazhar, ចៅក្រម Munib Akhtar, និងចៅក្រម Jamal Khan Mandokhail ត្រូវបានដឹកនាំដោយលោក Umar Ata Bandial ប្រធានចៅក្រម ៕

https://www.telegraphindia.com/world/pakistan-supreme-court-seeks-record-of-national-assembly-proceedings-on-no-trust-motion/cid/1859262



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`