ប្រធានាធិបតីនៃសាធារណរដ្ឋអ៊ីរ៉ង់លោក Ebrahim Raisi
កាលពីថ្ងៃអង្គារ ទី០៥ ខែមេសា ឆ្នាំ២០២២ សមាជិកសភាអ៊ីរ៉ង់បានដាក់លិខិតមួយច្បាប់ទៅកាន់លោក ប្រធានាធិបតីនៃសាធារណរដ្ឋអ៊ីរ៉ង់លោក Ebrahim Raisi អំពាវនាវឱ្យលោកប្រកាន់ជំហរតឹងរ៉ឹងជាងមុននៅក្នុង កិច្ចចរចាដោយប្រយោល ដែលត្រូវបានផ្អាកនាពេលបច្ចុប្បន្នជាមួយសហរដ្ឋអាមេរិក ជុំវិញការត្រឡប់មកវិញនៃ កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីរ៉ង់ ឯកសារនេះបានជំរុញជាពិសេស ដល់លោក Raisi ឱ្យស្វែងរក “ការធានាដ៏រឹងមាំបន្ថែមទៀត” ពីទីក្រុងវ៉ាស៊ីនតោន មុនពេលកិច្ចព្រមព្រៀងថ្មីណាមួយ ដែលទីក្រុងតេអេរ៉ង់ និងមហាអំណាចពិភពលោកបាននឹងកំពុងចរចាយ៉ាងស្វិតស្វាញជាច្រើនដំណាក់កាល កាល ពីឆ្នាំមុន ។ កិច្ចព្រមព្រៀងដើមឆ្នាំ២០១៥ ត្រូវបានផ្តល់សច្ចាប័នដោយអតីតសមាជិកសភាអ៊ីរ៉ង់ក្នុងសម័យប្រជុំ រយៈពេល ២០នាទី ដែលកាលនោះបានទាក់ទាញការរិះគន់ពីក្រុមបាតុករថា ជាដំណើរការដ៏ប្រញាប់ប្រញាល់ ៕
http://Read more: https://www.al-monitor.com/originals/2022/04/irans-parliament-presses-raisi-ask-more-nuclear-talks#ixzz7PdwsW6VC
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម